ខោខូវប៊យ ២០១៨ ញាក់សាច់!

អ្នកទិញអីវ៉ាន់ភ្ញាក់ផ្អើលជាខ្លាំងចំពោះខោខូវប៊យមួយឈុតនេះ ដែលដាក់លក់នៅលើវេបសាយអាមេរិក Asos ដែលមិនត្រឹមតែពុំមានចង្វែកទេ ថែមទាំងគ្មានគូទទៀត។

ខោខូវប៊យតម្លៃ ១១៩ ដុល្លារអាមេរិកនេះ គឺជាផលិតផលរបស់ក្រុមហ៊ុន The Ragged Priest's Black Label របស់ចក្រភពអង់គ្លេស ហើយបានល្បីពេញបណ្តាញសង្គម Twitter បន្ទាប់ពីអតិថិជនម្នាក់បានប្រទះឃើញវាដោយចៃដន្យខណៈកំពុងរាវមើលសម្លៀកបំពាក់លើវេបសាយ Asos។

ខោខូវប៊យនេះគឺវាលល្វឹងនៅចន្លោះភ្លៅនិងក្រលៀន និងត្រូវបានភ្ជាប់គ្នាដោយខ្សែច្រវាក់ដែកពីរ។

ក្រុមហ៊ុនសម្លៀកបំពាក់យក្សអង់គ្លេសនេះបានអួតថា ខោខូវប៊យនេះមានឈ្មោះ "ខូវប៊យក្តៅរោលរាល" ហើយស្លៀកវាជាមួយឈុតអាវយឺតសមើលទៅសិចស៊ីសមសួនខ្លាំងណាស់៕

adverise with khmeread