ញាក់សាច់! ក្រុមហ៊ុន Samsung យកទូរទស្សន៍ប៉ុនជញ្ជាំងវិហារមកបង្ហាញក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិក នៅឡាសវេហ្គាស

ទាល់តែមានផ្ទះធំណាស់ទើបដាក់ទូរទស្សន៍មហាសែនធំបែបនេះបាន។

ក្រុមហ៊ុន Samsung បានបង្ហាញទូរទស្សន៍យក្សថ្មីសន្លាង ម៉ាក The Wall ប្រវែង ៣,៦២ ម៉ែត្រ នៅពិព័រណ៍គ្រឿងអេឡិចត្រូនិក (CES) ក្នុងទីក្រុងឡាសវេហ្គាស កាលពីថ្ងៃចន្ទ។

ទូរទស្សន៍នេះនឹងប្រយុទ្ធជាមួយទូរទស្សន៍ ៦៥ អ៊ីញរបស់ក្រុមហ៊ុន LG ដែលជាគូប្រជែង ក្នុងសង្គ្រាមទូរទស្សន៍ខ្នាតយក្សជំនាន់ក្រោយ។

វាជាទូរទស្សន៍ដំបូងគេហើយដែលប្រើបច្ចេកវិជ្ជាថ្មីហៅថា MicroLED ដែលមានលក្ខណៈតូចជាងឆ្ងាយណាស់ធៀបនឹងអេក្រង់ LED ក្នុងទូរទស្សន៍សព្វថ្ងៃ។

ពុំមានការប្រកាសអំពីតម្លៃ ឬ កម្រិតនៃគុណភាពពណ៌ធម្មជាតិរបស់វាទេ ប៉ុន្តែក្រុមហ៊ុន Samsung និយាយថា ទូរទស្សន៍ MicroLED នឹងចាប់ផ្តើមលក់ពេលវេលាមួយក្នុងឆ្នាំនេះ៕

adverise with khmeread