ប៉ូលិសឆ្ងល់អើយឆ្ងល់ពេលឃើញគូស្នេហ៍វ័យក្មេងនៅតំបន់ស្ងាត់តែ២នាក់ទាំងកណ្តាលយប់ អត់ធ្វើអ្វីសោះនៅក្នុងឡាន, ដល់ពេលសួរអាយុ ចង់ផ្ងាក!

សំណើច៖ នៅរាត្រីមួយ មានមន្ត្រីប៉ូលិសម្នាក់បានល្បាតនៅតំបន់សម្បូរគូសង្សារណាត់ជួបគ្នាមួយ ដែលពេញនិយមខាងមានសកម្មភាពអាសគ្រាមកើតឡើង។ នៅពេលនោះដែរគាត់បានឃើញគូស្នេហ៍មួយនៅក្នុងរថយន្តពណ៌ខ្មៅមួយគ្រឿង ជាមួយពន្លឺភ្លើងភ្លឺពេញក្នុងឡាន។

មន្ត្រីប៉ូលិសបានដើរទៅជិតរថយន្តយ៉ាងប្រុងប្រយ័ត្នដើម្បីពិនិត្យមើលហេតុការណ៍ ហើយបន្ទាប់មកគាត់ឃើញបុរសវ័យក្មេងម្នាក់កំពុងអង្គុយនៅកៅអីខាងក្រោយ ដោយកំពុងអានទស្សនាវដ្ដីព័ត៌មានវិទ្យាលើកុំព្យូទ័រយួរដៃ។ រំពេចនោះដែរគាត់ក៏បានឃើញនារីវ័យក្មេងម្នាក់អង្គុយនៅក្បែរនោះដោយកំពុងប៉ាក់អាវរងា។

ដោយងឿងឆ្ងល់នឹងអ្វីដែលកំពុងកើតឡើង មន្ត្រីប៉ូលិសបានដើរទៅជិតរថយន្តនិងគោះទ្វារឡានថ្នមៗ។

មន្ត្រីប៉ូលិសបានសួរថា "លោកកំពុងធ្វើអីហ្នឹង?"។

បុរសវ័យក្មេងបានឆ្លើយថា "អូ! ខ្ញុំកំពុងអាចទស្សនាវដ្ដី"។

ដោយសម្លឹងទៅកាន់នារីវ័យក្មេង មន្ត្រីប៉ូលិសបានសួរទៀតថា "ហើយចុះខាងនារីវិញកំពុងធ្វើអីដែរ?"។

បុរសវ័យក្មេងបានឆ្លើយជំនួសយ៉ាងដូច្នេះ "លោកប៉ូលិស នាងកំពុងប៉ាក់អាវរងា"។

ត្រង់ចំណុចនេះ មន្ត្រីប៉ូលិសពិតជាភ័ន្តភាំងជាខ្លាំង ដែលគូស្នេហ៍វ័យក្មេងនៅក្នុងរថយន្តតែពីរនាក់នាកណ្ដាលយប់ក្នុងតំបន់អាសគ្រាម ហើយគ្មានអ្វីកើតឡើងសោះ។

មន្ត្រីប៉ូលិសបានសួរវិញថា "លោកអាយុប៉ុន្មានហើយ?"។

បុរសវ័យក្មេងបានឆ្លើយថា "ខ្ញុំអាយុ ២១ ឆ្នាំ"។

មន្ត្រីប៉ូលិសបានសួរទៀតថា "ហើយចុះខាងនារីវិញមានអាយុប៉ុន្មានដែរ?"។

បុរសវ័យក្មេងបានមើលនាឡិការបស់ខ្លួនហើយបានឆ្លើយតបជំនួសនាងថា "នាងនឹងមានអាយុ ១៨ ឆ្នាំក្នុងពេល ១១ នាទីទៀត!"៕

adverise with khmeread