អាកាសធាតុត្រជាក់ ៤ ទៅ ៦ អង្សា នឹងគ្របដណ្តប់ទីក្រុងបាងកកនៅយប់ថ្ងៃពុធនេះ

បើទោះជាអាកាសធាតុក្ដៅប៉ុន្មានសប្ដាហ៍កន្លងមកនេះ នាយកដ្ឋានឧតុនិយមថៃបានព្យាករថានឹងមានអាកាសធាតុត្រជាក់ខ្លាំងមួយផ្សេងទៀតនឹងវាយប្រហារប្រទេស។

ខណៈដែលទីក្រុងបាងកក ជួបអាកាសធាតុក្ដៅខុសពីធម្មតាកាលពីថ្ងៃចន្ទ ទីក្រុងនេះអាចរំពឹងថាធ្លាក់សីតុណ្ហភាពដល់ ៤ ទៅ ៦ អង្សារបន្ទាប់ពីថ្ងៃពុធ។ បើយោងតាមសេចក្ដីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃ។

អាកាសធាតុត្រជាក់ខ្លាំង គឺជាលទ្ធផលនៃការរងវិសសម្ពាធខ្ពស់ពីប្រទេសចិនចូលមក។

នាយកដ្ឋានឧតុនិយមថៃក៏បានព្យាករថាសីតុណ្ហភាពនឹងធ្លាក់ចុះពីចន្លោះ ១៧ ទៅ ២១ អង្សា ហើយអាកាសធាតុក្ដៅបំផុតពី ២៧ ទៅ ៣០ អង្សាប៉ុណ្ណោះក្នុងសប្ដាហ៍នេះ៕

adverise with khmeread