គួរឱ្យភ្ញាក់ផ្អើល! ធ្លាក់ព្រិលនៅលើវាលខ្សាច់សាហារ៉ា

ព្រិលបានធ្លាក់នៅវាលខ្សាច់សាហារ៉ា ដោយគ្របដណ្ដប់ពេញវាលខ្សាច់កម្រាស់ប្រមាណជា ៤០ សង់ទីម៉ែត្រ។

ព្រិលបានចាប់ផ្ដើមធ្លាក់នៅទីក្រុង Ain Sefra របស់អាល់ហ្សេរីកាលពីព្រឹកថ្ងៃអាទិត្យ ដោយនាំឱ្យក្មេងៗមានឱកាសឃើញព្រិលជាលើកដំបូង។ ការកើនឡើងសីតុណ្ហភាពមានន័យថាព្រិលក៏បានចាប់ផ្តើមរលាយទៅវិញក្នុងថ្ងៃនោះដែរ។

វាគឺជាលើកទីបី ជិត ៤០ ឆ្នាំសម្រាប់ទីក្រុងនេះ ដែលគេឃើញបាតុភូតនេះឈ្មោះថា "ច្រកទ្វារទៅវាលខ្សាច់ (The Gate to the Desert)" បង្កឱ្យធ្លាក់ព្រិល។

ក្នុងឆ្នាំ ១៩៧៩ ព្យុះព្រិលបានធ្លាក់ប្រមាណជាកន្លះម៉ោង ហើយក៏ឈប់ទៅវិញ។ ២ ឆ្នាំក្រោយមក ព្រិលបានធ្លាក់ពេញមួយថ្ងៃ និងទីក្រុងត្រូវបានឃើញធ្លាក់ព្រិលនៅចុងឆ្នាំនោះ។

ព្រិលធ្លាក់នៅវាលខ្សាច់សាហារ៉ា គឺជារឿងមិនធម្មតា និងមិនដែលឮពីមុនមកទេ។ ហើយទីក្រុង Ain Sefra ត្រូវបានរកនៅឆ្នាំ ១៨៨១ ដោយយោធាបារាំងម្នាក់ ដែលបានឃើញសីតុណ្ហភាពជាមធ្យម ៣៧ អង្សានៅទីនោះ និងធ្លាប់ជួបសីតុណ្ហភាពធ្លាក់ដល់ដក១០,២ អង្សាក្នុងខែរងាផងដែរ៕

 

adverise with khmeread