សត្វក្រពានៅកាលីហ្វ័រញ៉ាអាចរស់បាននៅក្រោមទឹកកកស្ទើរមិនគួរឱ្យជឿ

ឧទ្យាន្តវាលភក់មួយកន្លែងស្ថិតក្នុងតំបន់ភាគខាងជើងរដ្ឋ Carolina សហរដ្ឋអាមេរិក បានបង្ហោះនូវវីដេអូមួយបង្ហាញពីរបៀបដែលសត្វក្រពាបន្តរស់រានមានជីវិតនៅក្នុងស្រះរីងកកមួយកន្លែង។

សត្វល្មូនឈាមត្រជាក់ស៊ីសាច់ឆៅជាអាហារមួយក្បាលនេះ មិនអាចបង្កើតកម្តៅចេញពីខ្លួនវាផ្ទាល់បានទេ ប៉ុន្តែពួកវាអាចគ្រប់គ្រងកម្តៅខ្លួនវាបាន ដោយការផ្លាស់ប្តូរសីតុណ្ហភាពក្នុងខ្លួនវានៅក្នុងប្រព័ន្ធមួយហៅថា Brumation (ដែលពួកវាប្រើប្រាស់ក្នុងរដូវរងា ដែលមានអាកាសធាតុត្រជាក់ខ្លាំង)។ សត្វព្រៃមួយក្បាលនេះបានបន្ថយស៊ីតុណ្ហភាពក្នុងខ្លួនរបស់វា និងដុតរំលាយអាហារក្នុងខ្លួនដូច្នេះពួកវាអាចបន្តរស់នៅក្រោមអាកាសធាតុដ៏ត្រជាក់បាន។

សត្វក្រពាសម្របខ្លួនរបស់ពួកវាទាំងស្រុងឱ្យកកនៅក្នុងទឹក ខណៈដែលគេឃើញត្រឹមច្រមុះពួកវាប៉ុណ្ណោះដែលបង្ហើបមកលើផ្ទៃខាងលើ។ នេះបើយោងតាមវីដេអូបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយឧទ្យាន្ត Shallotte River Swamp Park ទីក្រុង Ocean Isle Beach ។

ខណៈដែលវាពិតជាពិបាកនឹងជឿដែលពួកវាអាចបន្តរស់នៅក្រោមផ្ទៃទឹកកកបាន អ្នកជំនាញផ្នែកសត្វព្រៃនិយាយថា ពួកវាពិតជាមានលទ្ធភាពខ្ពស់ក្នុងការរស់នៅ និងមិនអីនោះឡើយ៕


adverise with khmeread