adverise with khmeread Fire

ទុស្សេខ្សែភ្លើងបែកផ្កាភ្លើងឡានពន្លត់អគ្គិភ័យ បាញ់ទឹកមិនចេញ

    ភ្នំពេញ  ទុស្សេខ្សែភ្លើងក្បែរខារ៉ាអូខេឌីយ៉ាម៉ង់អូរបែកក្អម បែកផ្កាភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅ ភ្ញាក់ផ្អើលប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ឱ្យរលត់ ហើយរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ដល់កន្លែងកើតហេតុបែរជាទឹកមិនចេញ។
   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ ក្បែរខារ៉ាអូខេឌីយ៉ាងម៉ង់អូរបែកក្អម ស្ថិតក្នុងសង្កាត់ ផ្សារដើមគរខណ្ឌទួលគោក។
   ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញមានផ្សែងហុយនៅលើ​បង្គោល​ភ្លើង មួយសន្ទុះក្រោយមកការផ្ទុះបែកផ្កាភ្លើងរហូតបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ឋោសន្ឋៅបង្កឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ តែមិនរលត់ទើបទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យឱ្យមកអន្តរាគមន៍
    ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានមកដល់កន្លែងកើតហេតុ ប៉ុន្តែបែរជារថយន្តនោះបាញ់ទឹកមិនចេញទៅវិញ ដែលនាំឱ្យប្រជាពលរដ្ឋនាំគ្នារិះគន់ ហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះយកបំពង់ពន្លត់អគ្គីភ័យមកបន្ថែមជាច្រើនបំពង់បាញ់ឱ្យរលត់ទៅវិញ៕

adverise with khmeread

មតិយោបល់