adverise with khmeread 1

​លោក Guus Hiddink ប្រាប់ Hazard ឲ្យ​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង​ជាង​នេះ​សម្រាប់​ក្រុម​

​គ្រូបង្វឹក Chelsea លោក Hiddink បាន​ជំរុញ​ឲ្យ​កីឡាករ Eden Hazard ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន​បន្ថែមទៀត ហើយ​លោក​ទទូចថា តារា​សញ្ជាតិ​បែ​ល​ហ្សិ​ក​រូបនេះ​មិន​ចង់​ចាក​ចេញពី​ក្លឹប​ឡើយ​។​

Hazard បាន​ជួប​ការលំបាក​ក្នុង​ការវិល​ត្រឡប់មក​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ​ដូច​កាលពី​រដូវ​កាល​មុន ដែល​នៅពេលនោះ​គាត់​បាន​ប្រសិទ្ធិ​នាម​ជា​កីឡាករ​ល្អ​ប្រចាំឆ្នាំ ហើយ​លោក Hiddink បាន​ប្រាប់​គាត់​ថា​ឲ្យ​ពង្រឹង​ការប្រកួត​របស់ខ្លួន​ប​ន្ទា​ប់​ពី​បង្ហាញ​ទម្រង់​លេង​មិនសូវ​បានល្អ​។​

​គ្រូបង្វឹក​តោ​ខៀវ​បាន​និយាយ​មុន​ការប្រកួត FA Cup ជុំ​ទី​ប្រាំ​ជាមួយ​ក្លឹប​អ្នកមាន Man City នៅ​ថ្ងៃអាទិត្យ​នេះ​ថា "​វា​មិនមែន​តែ​អាកប្បកិរិយា​នោះទេ​! គាត់​បាន​ស្ថិតក្នុង​ពេលវេលា​ដ៏​លំបាក ប៉ុន្តែ​គាត់​បាន​អភិវឌ្ឍ​ខ្លួន​។ គាត់​ដឹង​រឿងនេះ​!"​។​

"​យើង​បាន​និយាយ​ជាមួយ​គាត់​គ្រប់ពេលវេលា និង​ជជែក​បន្តិចបន្តួច​អំពី​ការពង្រឹង​សមត្ថភាព​ទៅ​កម្រិត​មួយទៀត​។ នេះ​ជា​អ្វីដែល​គាត់​ចង់បាន​។ ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​វិល​ត្រឡប់មក​ទម្រង់​ល្អ​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់