នៅចិនត្រជាក់ពេក សូម្បីកុមារតូចដើរទៅរៀនក៏កកសក់រឹងឆ្តុបដែរ

ជោគវាសនាដ៏កម្សត់របស់សិស្សបឋមចិនម្នាក់ ទទួលបាននូវការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់ បន្ទាប់ពីរូបភាពមួយសន្លឹកនៃសក់រឹងកករបស់គាត់ ត្រូវបានចែកចាយមិនសំចៃដៃនៅលើបណ្តាញសង្គម។

ក្មេងប្រុសម្នាក់ដែលមកពីតំបន់ជនបទប្រទេសចិនរូបនេះ បានចំណាយពេលច្រើនជាងមួយម៉ោងដើរក្នុងចម្ងាយផ្លូវ ៤,៥គីឡូម៉ែត្រទៅសាលារៀនស្ថិតក្រោមសីតុណ្ហភាពដ៏ត្រជាក់នាព្រឹកព្រហាម។ នេះបើយោងតាមសេចក្តីរាយការណ៍ក្នុងតំបន់។

ដោយពាក់អាវរងាស្តើង ក្មេងប្រុសមកពីគ្រួសារក្រីក្រដ៏ក្លាហានរូបនេះបានពុះពារដើរឆ្លងកាត់អាកាសធាតុ ៩អង្សាដើម្បីអង្គុយប្រឡងកាលពីដើមសប្តាហ៍នេះ ក្នុងទីក្រុងជនបទ Shaotong ក្នុងភាគខាងត្បូង ខេត្តយូណាន ប្រទេសចិន៕


adverise with khmeread