ខ្សែប្រយុទ្ធ Alex Iwobi ជប់លៀងរហូតដល់ម៉ោង ៣: ៣០នាទីទៀបភ្លឺមួយថ្ងៃ មុនពេលក្រុម Arsenal ប្រកួតចាញ់ក្រុម Nottingham Forest

          តាម​ព័ត៌មានថា ខ្សែប្រយុទ្ធ Alex Iwobi របស់ក្រុម Arsenal បាន​ចូល​រួម​ពិធី​ជប់​លៀង​រហូត​ដល់​ទៀបភ្លឺ​ មួយថ្ងៃមុន​ពេល​ក្រុម​កាំភ្លើងធំ​ប្រកួត​ចាញ់​ក្រុម Nottingham Forest ក្នុងក្របខណ្ឌ​ FA Cup ។

          កីឡាករ​វ័យ២១​ឆ្នាំ​រូបនេះ​ ត្រូវ​បាន​គេថតឃើញ​រាំ​ច្រៀង​នៅ​កណ្តាល​ទី​ក្រុងឡុងដ៍នៅ​ម៉ោងប្រមាណ២: ៣៧នាទីព្រឹកកាលពីព្រឹក​ថ្ងៃសៅរ៍ ហើយ​កីឡាករ​រូប​នេះ​ក៏បាន​បង្ហោះរូបភាព​ស្នែបឆាតផងដែរ។

          រូបភាពនេះត្រូវបានគេដាក់​រូបភាព​ “តើ Iwobi ដេកគ្រប់ដែរឬទេ” ដោយ​បង្ហាញថា កីឡាកររូបនេះ​រាំច្រៀងជាមួយមនុស្សមួយក្រុម​។ Iwobi បានចូលរួមលេងពេញ​៩០នាទីពេញសម្រាប់ក្រុម​ Arsenal​ ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Forest នៅ​រសៀលថ្ងៃអាទិត្យ​ ហើយលទ្ធផល Arsenal ចាញ​ ៤-២ ៕

adverise with khmeread