លឹបធំបីនៅក្របខណ្ឌ EPL គ្រោងនឹងប្រជែងគ្នាដើម្បីផ្ទេរ Leon Bailey

          ក្លឹបធំបីនៅក្របខណ្ឌ EPL មាន Chelsea, Man Utd ​និង​ Arsenal អាចនឹងប្រឈមមុខ​ដាក់គ្នានៅ​រដូវក្តៅនេះ ដើម្បី​ផ្ទេរ​កីឡាករ Leon Bailey ​របស់ក្លឹប Bayern Leverkusen ហើយបាន​តាម​ដាន​កីឡាករ​រូបនេះពេញ​មួយរដូវកាល​។​   ក្លឹបទាំងបីនេះ​សុទ្ធតែចង់​បាន​ខ្សែបម្រើ​ស្លាបដែល​ពោរពេញដោយទេពកោសល្យរូបនេះ។

          Chelsea បានចាប់អារម្មណ៍ចំពោះ​ Bailey ​តាំងពីកីឡាកររូបនេះមាន​វ័យ​១៥​ឆ្នាំ​ម៉្លេះ ប៉ុន្តែណើ២២​លានផោន​របស់​ពួកគេ​ត្រូវ​បាន​ច្រាន​ចោល​កាលពី​ខែមុន។

          កីឡាករវ័យ​២០​ឆ្នាំ​រូប​នេះ​ប្រើពេល​មួយរយៈដើម្បី​សម្រប​ខ្លួន​នៅ​ប្រ​ទេស​អាល្លឺម៉ង់ បន្ទាប់ពី​ផ្ទេរមក​កាន់​ក្លឹប Leverkusen ក្នុង​កិច្ច​សន្យា​លេង​៥ឆ្នាំ​កាល​ពីខែមករា​ឆ្នាំ​មុនក្នុងតម្លៃ​១២,៤លានផោន​។

          Bailey រកបាន​៨គ្រាប់ក្នុង​១៦​ប្រកួតនិង​ជួយ​បង្កើត​ឱកាស​ច្រើន​លើកជួយឲ្យ​ក្រុម​នេះឡើង​មក​ឈរនៅលេខ​រៀងទី​៤​នៃក្របខណ្ឌ Bundesliga ។

គេនិយាយថា Bailey អាចនឹងមាន​តម្លៃ​លើស​ពី​៤០​លានផោន៕

adverise with khmeread