Griezmann ទាមទារប្រាក់ឈ្នួល ៤០០.០០០ផោនក្នុងមួយសប្តាហ៍ពី Man Utd

          ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann របស់​ក្លឹប Atletico Madrid ចង់​ឲ្យMan Utd ​ផ្តល់ប្រាក់ឈ្នួល​៤០០.០០០​ផោន​ក្នុងមួយសប្តាហ៍ដល់ខ្លួន​ ប្រសិន​បើ​ក្លឹបនេះចង់​ឲ្យ​ខ្លួន​បោះ​បង់​ចំណាប់អារម្មណ៍​របស់​ក្លឹប ​Barcelona ហើយមក​ចូល​រួម​នៅពហុកីឡាដ្ឋាន Old Trafford ។

          កីឡាករ​សញ្ជាតិបារាំង​រូបនេះ​គឺជាគោលដៅ​ផ្ទេរ​ចម្បង​របស់​ Man Utd  ហើយ​លោក Jose Mourinho កំពុង​ធ្វើ​ការងារលើ​កិច្ច​ព្រមព្រៀង​ដែលមានតម្លៃផ្ទេរ​៨៩​លានផោន។  

          គេជឿថា ខ្សែប្រយុទ្ធរូបនេះ​ចង់​ចូល​រួម​ជាមួយ​ Man Utd ​កាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ក្លឹបយក្សអេស្ប៉ាញ Barcelona ក៏បានបង្ហាញចំណាប់អារម្ម​ណ៍​តាំងពី​ពេលនោះមកដែរ។

          តាមកាសែត The Sun បាន​ឲ្យដឹងថា ប្រាក់ឈ្នួល​២៩០.០០០​ផោន​ក្នុង​មួយសប្តាហ៍​ គឺតិចជាង​ការចង់បាន​របស់​ Griezmann ឆ្ងាយ​ណាស់។ កីឡាករ  វ័យ២៦​ឆ្នាំ​រូបនេះ​ចង់សុំបន្ថែម​១០០.០០០​ផោន​ក្នុងមួយសប្តាហ៍​លើ​ប្រាក់ឈ្នួលដែល​សន្យា​ផ្តល់ឲ្យ​នេះ ៕

adverise with khmeread