Arsenal គ្រោងនឹងផ្ទេរ Thomas Lemar ដើម្បីជំនួសតំណែង Alexis Sanchez

          Thomas Lemar នឹងក្លាយជា​គោលដៅ​ផ្ទេររបស់ក្រុមកាំភ្លើងធំArsenal​ ម្តងទៀត​ ប្រសិន​បើ​ខ្សែប្រយុទ្ធ Alexis Sanchez សម្រេចចិត្តចាកចេញដើម្បីទៅ​ចូល​រួម​ជាមួយ​ក្រុម​ Man City នៅខែនេះមែន។

          គ្រូបង្វឹក​ក្លឹប City លោក Pep Guardiola ​ចង់​ចុះកិច្ច​ព្រម​ព្រៀងផ្ទេរ Sanchez នៅ​ខែ​នេះ ហើយ​ City ក៏បាន​ពិនិត្យ​មើលលទ្ធភាព​ផ្ទេរ​ជា​មួយ​ក្លឹប​ Arsenal ផងដែរ។

          កន្លងមកគ្រូបង្វឹកក្រុម Arsenal លោក Arsene Wenger បាន​អះអាងថា Arsenal ​ចង់​រក្សាទុក​ Sanchez ប៉ុន្តែ​នៅពេល​នេះក្រុមកាំភ្លើងធំមាន​ចង់​ទទួល​យក​៣០​លានផោន​ ជាជាងទុកឲ្យ​កីឡាករ​សញ្ជាតិ​ឈីលី​រូប​នេះ​ដើរ​ចេញ​ដោយ​ឥតតម្លៃខ្លួន​នៅ​ថ្ងៃទី​១​ខែកក្កដា។

          ការប៉ាន់ប្រមាណ​អំពីលទ្ធភាព​ Sanchez ទៅ​ពហុកីឡាដ្ឋាន Etihad មុន​បញ្ចប់រដូវកាល​ផ្ទេរ​ខែមករានេះ ហើយ​ Arsenal ​នឹង​បង្កើន​ការតាម​ប្រមាញ់​កីឡាករ​មកជំនួស ខណ:ដែលកីឡាករ​អន្តរជាតិ​បារាំង​ Lemar ​បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់ខ្លួន​ជា​ថ្មី​ម្តងទៀត។

          កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ធ្វើ​បាន​ល្អ​សម្រាប់​ក្រុម Monaco អំឡុង​ពេល​ពួកគេលើកពាន​ក្របខណ្ឌ Ligue 1 និង​បង្ហាញមុខក្នុងក្របខណ្ឌ​​ CL ​កាល​ពី​រដូវកាល​មុន៕

adverise with khmeread