គ្រាន់តែមើលកម្មវិធី Got Talent ត្រូវប្តីវាយឡើងប៉ោងមុខ

ម្តាយកូនបីមួយរូបត្រូវបានវាយដំ និងបានចំណាយពេលស្ទើរពេញមួយសប្តាហ៍សម្រាកក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកស្រីត្រូវបានបំពានរាងកាយយ៉ាងអាក្រក់ ដោយស្វាមីជាបើកឡានដឹកទំនិញរបស់ខ្លួន ដែលបានខឹងសម្បារ ដោយសារតែគាត់បានទស្សនាកម្មវិធីប្រឡងពហុជំនាញលំដាប់ថ្នាក់ពិភពលោក Britain's Got Talent ។

លោកស្រី Suzanne Hill មកពីទីក្រុង Eccles ខេត្ត Greater Manchester បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង David Jennison បន្ទាប់ពីបានជួបគាត់នៅលើវេបសាយគូណាត់ Plenty of Fish ក្នុងឆ្នាំ២០១៥ ក្រោយកើតនូវមនោសញ្ចេតនាយ៉ាងតក់ក្រហល់។

Jennison ដែលធ្លាប់ទទួលរងការផ្តន្ទាទោសសម្រាប់ហិង្សាលើស្រ្តីពីមុនផងដែរនោះ ត្រូវបានជាប់ពន្ធនាគាររយៈពេលបីឆ្នាំ និងបីខែ ដោយតុលាការ Manchester Crown Court ។ គាត់ក៏ប្រឈមនឹងការផ្តន្ទាទោសរយៈពេលបីឆ្នាំបន្ថែមទៀតផងដែរ នៅពេលដែលគាត់ត្រូវបានដោះលែងពីគុក ដើម្បីបង្ការក្រែងលោគាត់ប្រព្រឹត្តខុសទៀត៕

adverise with khmeread