វីវរហើយអ្នកដែលចូលចិត្តឱ្យកូនតូចកាន់ស្មាតហ្វូន! អ្នកជំនាញព្រមានថា កុមារតូចមើលស្មាតហ្វូនច្រើនម៉ោងប្រឈមជំងឺជាច្រើនមុខ

ឪពុកម្ដាយគួរតែយកចិត្តទុកដាក់! ប្រសិនបើអ្នកជាប្រភេទឪពុកម្ដាយតឹងរ៉ឹងលើឧបករណ៍អេឡិចត្រូនិក កូនរបស់អ្នកប្រហែលអាចគេចផុតពីគ្រោះថ្នាក់បាន។

យោងតាមការស្រាវជ្រាវថ្មីមួយ បង្ហាញថាទូរស័ព្ទដៃអាចនឹងនាំឱ្យកើតជំងឺជាច្រើនរួមមានគេងមិនលក់ ឈឺខ្នង ឡើងទម្ងន់ ឬស្រកទម្ងន់ ឈឺភ្នែក ឈឺក្បាល និងខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយចំពោះកុមារ។

ជំងឺមួយមានពាក្យបច្ចេកទេសហៅថា Screen Dependency Disorder (SDD) ក៏បង្ករោគសញ្ញាដូចជាធ្លាក់ទឹកចិត្ត មានអារម្មណ៍អាក្រក់ និងឯកោចំពោះកុមារផងដែរ។

វេជ្ជបណ្ឌិតលោក Aric Sigman ជាពេទ្យផ្នែកចិត្តសាស្រ្ត និងដឹកនាំការស្រាវជ្រាវនិយាយថា វាជាស្ថានភាពមួយដូចទៅនឹងការញៀនលេងអ៊ីនធឺណេតដែរ។

លើសពីនោះ ជំងឺ SDD ក៏អាចបំផ្លាញខួរក្បាលចំពោះកុមារផងដែរ។ យោងតាមស្ថានប័ន American Academy of Pediatrics ក្មេងអាយុ ២ ដល់ ៥ ឆ្នាំ គួរតែកំណត់ការលេងមុខអេក្រង់ត្រឹម ១ ម៉ោងក្នុងមួយថ្ងៃបានហើយ។ ចំណែកទារកអាយុក្រោម ១៨ ខែមិនគួរឱ្យប៉ះពាល់ឧបករណ៍អ្វីទាំងអស់៕

adverise with khmeread