កីឡាករមុតស្រួច Welbeck អាចចាប់ផ្តើមជម្រើសដំបូងបានវិញហើយ បន្ទាប់ពីអវត្តមានអស់រយៈពេល ១០ ខែ។
ខ្សែប្រយុទ្ធកាំភ្លើងធំរូបនេះបានវិលត្រឡប់មកវិញបន្ទាប់ពីរបួសជង្គង់និងបានជួយក្រុមឲ្យយកឈ្នះក្រុមកំពុងខ្លាំង Leicester នៅនាទីទី ៩៤ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
Danny Welbeck អាចចាប់ផ្តើមក្នុងជំនួបជាមួយក្រុម Hull City ក្នុងការប្រកួត FA Cup ជាមួយកីឡាករ David Ospina, Laurent Koscielny និង Mohamed Elneny អាចនឹងលេងផងដែរ។
ប៉ុន្តែគេនៅមិនទាន់ឃើញសញ្ញាថាខ្សែបម្រើវ័យក្មេង Jack Wilshere នឹងត្រឡប់មកវិញឡើយ ស្របពេលដែលកីឡាករអន្តរជាតិអង់គ្លេសរូបនេះត្រូវការរយៈពេលបីទៅបួនសប្តាហ៍ទៀត៕
