ដាក់ពាក្យធ្វើការនៅក្រុមហ៊ុនធំមួយ ស្រាប់តែមន្ត្រីធនធានមនុស្សប្រាប់ឱ្យបំភ្លេចចោលជំនាញដែលបានរៀន, ពេលបេក្ខជនឆ្លើយថាអត់ដែលចូលរៀនផង...ក៏

សំណើច៖ នៅថ្ងៃមួយមានបុរសអាយុ ២៦ ឆ្នាំម្នាក់កំពុងស្ថិតក្នុងបន្ទប់សម្ភាសន៍ការងារមួយកន្លែងហើយនៅពេលនោះ ប្រធានផ្នែកធនធានមនុស្សបានចូលដល់បន្ទប់សម្ភាសន៍។

ប្រធានផ្នែកធនធានមនុស្សបាននិយាយចំៗយ៉ាងដូច្នេះថា "បំភ្លេចចោលអ្វីៗដែលលោកបានរៀននៅមហាវិទ្យាល័យទៅ ព្រោះលោកនឹងមិនត្រូវការវានៅទីនេះទេ"។

បុរសអាយុ ២៦ ឆ្នាំបានតបវិញថា "ប៉ុន្តែខ្ញុំមិនដែលចូលរៀននៅមហាវិទ្យាល័យផង"។

ប្រធានផ្នែកធនធានមនុស្សបានប្រាប់វិញថា "អ៊ីចឹងឱ្យខ្ញុំសុំអភ័យទោសផងព្រោះលោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីធ្វើការនៅទីនេះឡើយ"៕

adverise with khmeread