អ៊ីចឹងតើបានជាពលរដ្ឋអាមេរិកនិយមឡានជប៉ុនជាងឡានអាមេរិកខ្លួនឯង! ឡានដែលពលរដ្ឋអាមេរិកប្រើលើស ១៥​ ឆ្នាំសុទ្ធតែរបស់ជប៉ុន, Highlander ឈរនៅលេខ១!

វាជាសេរីភាពរបស់មនុស្សក្នុងការបើកបររថយន្តយូរឆ្នាំតាមតែចិត្តចង់ បន្ទាប់ពីចំណាយលុយទិញវាទាំងញើសឈាម។ ប៉ុន្តែមិនមែនឡានទាំងអស់សុទ្ធតែអាចប្រើបានរាប់ឆ្នាំឬរាប់ទសវត្សរ៍បាននោះទេ។ ប្រសិនបើអ្នកចង់បានឡានដែលប្រើបានយូរ ចូរក្រឡេកមើលការស្ទាបស្ទង់មតិខាងក្រោមនេះ ដែលសម្រិតសម្រាំងម៉ូដែលឡានល្បីៗ ដែលម្ចាស់វាប្រើលើស ១៥ ឆ្នាំ​ មិនព្រមប្តូរស៊េរី។

យោងតាមការសិក្សារៀបចំដោយវេបសាយ iSeeCars.com ឡាន Toyota ជាប់លេខ ១ នៅក្នុងបញ្ជីរថយន្តដែលពលរដ្ឋអាមេរិកប្រើលើសពី ១៥ ឆ្នាំ ជាមួយឡាន Honda/Acura ឈរនៅលេខ ២។ នេះមិនមានអីចម្លែកទេ ដែលឡានក្រុមហ៊ុនជប៉ុនទាំង ២ ឈរនៅលេខរៀងកំពូល ពីព្រោះក្រុមហ៊ុនទាំង ២ នេះល្បីល្បាញណាស់ខាងគុណភាព និង ភាពធន់ប្រើបានយូរ។ បញ្ជីទាំងមូលគឺគ្របដណ្តប់ដោយរថយន្តជប៉ុនសឹងតែទាំងអស់ ដោយមានតែឡានអាល្លឺម៉ង់មួយប៉ុណ្ណោះជាប់នៅចុងប៉ូចនៃបញ្ជី គឺម៉ាក VW Golf ចំណែកឡានអាមេរិកវិញ ពុំជាប់ក្នុងបញ្ជីសូម្បីតែមួយគ្រឿង។

តោះក្រឡេកមើលបញ្ជីឡានដែលពលរដ្ឋអាមេរិកប្រើលើស ១៥ ឆ្នាំ ហើយមិនព្រមប្តូរស៊េរី ៖

adverise with khmeread