អាយុ ៥០ ហើយនៅឆ្លៀតការប្រពន្ធបាន ៣ នាក់ក្នុងពេលដំណាលគ្នាទៀត

Mohammed Ssemanda ជនជាតិ Muslim វ័យ ៥០ ឆ្នាំម្នាក់មកពីអ៊ូហ្គង់ដា បានបង្កការភ្ញាក់ផ្អើលលើសារព័ត៌មានអាហ្វ្រិក នៅពេលគាត់រៀបការជាមួយនឹងស្ដ្រី ៣ នាក់ក្នុងពេលតែមួយ ដោយសារតែមិនមានលទ្ធភាពការបីលើក។

Ssemanda ជាអ្នកលក់អាហារនៅក្នុងទីក្រុង Katabi ស្រុក Wakiso បង្កការភ្ញាក់ផ្អើល នៅពេលគាត់បង្ហាញកូនក្រមុំដល់ទៅបីនាក់ ស្លៀកឈុតស។ គាត់បានប្រាប់ទៅសារព័ត៌មានថាប្រពន្ធរបស់គាត់ដឹងថា គាត់មិនមានប្រាក់គ្រប់គ្រាន់ទេ ប៉ុន្ដែពួកគេឯកភាពរៀបការជាមួយនឹងគាត់ទាំងអស់គ្នា។ បុរសវ័យ ៥០ ឆ្នាំរូបនេះបន្ថែមថា ប្រពន្ធគាត់ទាំងបី គឺមិនច្រណែនគ្នាឡើយ ហើយគាត់ប្រឹងធ្វើការដើម្បីរកប្រាក់ចិញ្ចឹមប្រពន្ធទាំងបីរបស់គាត់។

កូនក្រមុំទាំងបីនោះមានឈ្មោះដូចជា Salmat Naluwugge អាយុ ៤៨, Jameo Nakayiza វ័យ ២៧ ឆ្នាំ និង Mastulah Namwanje វ័យ ២៤ ឆ្នាំ។ គួរឱ្យចាប់អារម្មណ៍ប្រពន្ធឈ្មោះ Naluwugge បានរៀបការជាមួយនឹងគាត់ ២០ ឆ្នាំមកហើយ ដូច្នេះមានន័យថាគាត់រៀបការជាមួយនឹងប្ដីម្ដងទៀត៕

adverise with khmeread