adverise with khmeread 1

​ប្រធាន​ក្រុម Chelsea អវត្តមាន​ក្នុងជំនួប​ជាមួយ Manchester City ក្នុង​ថ្ងៃស្អែក​នេះ​

​ប្រធាន​ក្រុម​តោ​ខៀវ Chelsea កីឡាករ John Terry ត្រូវបាន​ផាត់​ចោល​ក្នុង​ការប្រកួត FA Cup ជុំ​ទី​ប្រាំ​ជាមួយ​ក្រុម Man City នៅ​ថ្ងៃអាទិត្យ​នេះ​។​

​កីឡាករ​វ័យ ៣៥ ឆ្នាំ​រូបនេះ​នៅតែ​ទទួលរង​បញ្ហា​សរសៃពួរ​ដែល​យើង​បានឃើញ​ហើយ​ថា​គាត់​មិនបាន​លេង​ក្នុង​បរាជ័យ ២-១ ក្រោម​ថ្វី​ជើង PSG កាលពីដើម​សប្តាហ៍​នេះ​ទេ​។​

​បើទោះជា​គាត់​បាន​ហ្វឹកហាត់​ជាមួយ​ជម្រើស​ដំបូង​ក៏ដោយ ក៏​ខ្សែការពារ​កណ្តាល​រូបនេះ​នៅតែ​មិនទាន់​ជា​ដាច់​ពីរ​បួស​នៅឡើយ ដែល​បញ្ហា​នេះ​កើតឡើង​តាំងពី​ប្រកួត​ជាមួយ Newcastle កាលពី​សប្តាហ៍​មុន​។​

​លោក Hiddink បា​និយាយ​មុន​ការប្រកួត​ដ៏​សំខាន់​ក្នុង​សប្តាហ៍​នេះ​ថា "​ខ្ញុំ​សង្ឃឹមថា សប្តាហ៍​ក្រោយ​គាត់​នឹង​លេង​បាន​។ ខ្ញុំ​មិនអាច​ទស្សន៍ទាយ​ទេ​។ ខ្ញុំ​គិតថា​យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គាត់​ផងដែរ​"​។​

​រឿងនេះ​នឹងធ្វើ​ឲ្យ​លោក Guus Hiddink និង​គូកន​របស់លោក​ឈឺក្បាល​មិន​ស្ទើរ​ប៉ុន្តែ​ពាន FA Cup ហាក់ដូចជា​ឱកាស​តែមួយគត់​សម្រាប់​តោ​ខៀវ​បន្ទាប់ពី​ទម្រង់​លេង​មហា​អន់​ក្នុង Premier League រដូវ​កាល​នេះ​និង​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ខ្លាំង PSG៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់