គូស្នេហ៍ឥតអៀនខ្មាស់រួមភេទកណ្តាលសួនសាធារណៈ ត្រូវចៅក្រមល្បីម្នាក់វិនិច្ឆ័យទោសដ៏ឆ្លាតវៃបំផុត

នៅក្នុងរដ្ឋអូហៃយ៉ូ គូស្នេហ៍មួយគូត្រូវគេចាប់បានថាបានប្រព្រឹត្តសិចនៅក្នុងសួនមួយកន្លែង ហើយពួកគេត្រូវបាននាំទៅកាន់តុលាការសម្រាប់ការប្រព្រឹត្តមិនសមរម្យនេះនៅក្នុងទីសាធារណៈ។ មនុស្សដែលត្រូវបានផ្តន្ទាទោសពីបទប្រព្រឹត្តអាសគ្រាមជាសាធារណៈ តែងជាប់ក្នុងកំណត់ត្រាបទល្មើស ខណៈដែលអ្នកខ្លះអាចជាប់ឈ្មោះត្រឹមអ្នកល្មើសខាងផ្លូវភេទ។

ប៉ុន្តែចំពោះចៅក្រមក្នុងទីក្រុង Painesville រដ្ឋអូហៃយ៉ូ លោក Michael Cicconetti វិញ យុត្តិធម៌ត្រូវបានផ្តល់ជូននៅតាមវិធីដ៏ល្អឥតខ្ចោះ ដែលអ្នកប្រព្រឹត្តិកំហុសគឺអាចទំនងនឹងស្បថថានឹងមិនប្រព្រឹត្តិកំហុសម្តងទៀតឡើយនៅក្នុងថ្ងៃអនាគត។ គូស្នេហ៍ភ្លើតភ្លើនទាំងពីរដែលបានបញ្ចេញចំណង់ស្រើបស្រាលរបស់ពួកគេជាសាធារណៈ ត្រូវបានកាត់ទោសឱ្យសម្អាតសួនទាំងមូល និងត្រូវប្រាកដថា ស្រោមអានាម័យប្រើរួចទាំងអស់នោះ ត្រូវរើសចេញឱ្យអស់ពីសួន។

លើសពីនេះទៀត គូស្នេហ៍ទាំងពីរត្រូវសុំអភ័យទោសចំពោះមនុស្សគ្រប់គ្នាដែលបានឃើញសកម្មភាពរបស់ខ្លួនតាមរយៈការផ្សាយពាណិជ្ជកម្មលើទំព័រកាសែត។

ដោយសារតែការកាត់ក្តីដ៏ពិសេសរបស់លោក Cicconetti គាត់ត្រូវបានប្រជាជនចាត់ទុកជាចៅក្រមដ៏អស្ចារ្យបំផុតប្រចាំប្រទេសអាមេរិក។ គ្រប់យ៉ាងគឺពិតជាមានភាពយុត្តិធម៌នៅក្នុងបន្ទប់កាត់ក្តីរបស់គាត់ ហើយគាត់តែងបញ្ជាក់ច្បាស់ថា ការកាត់ក្តីរបស់គាត់តែងតែមានភាពសមហេតុផល។

ពេលដែលស្រ្តីមួយរូបបានបោះបង់កូនឆ្មារបស់ខ្លួននៅក្នុងព្រៃអំឡុងរដូវរងា លោក​ Cicconetti បានដាក់ទណ្ឌកម្មឱ្យនាងដូចគ្នា ដោយបញ្ជូនទៅក្នុងព្រៃដោយគ្មានទឹក អាហារ និងជម្រក។ ទោះជាយ៉ាងណាក្តី នាងអាចបង្កើតបាននូវភ្លើងដើម្បីរក្សាឱ្យខ្លួនស្ថិតក្នុងភាពកក់ក្តៅ។

នៅក្នុងករណីដទៃទៀត បុរសម្នាក់ដែលបានប្រមាថមន្រ្តីប៉ូលិស ដោយស្រែកថា "អាជ្រូកកន្ធាត់" ទៅកាន់ពួកគេ ត្រូវបានដាក់ទោស និងបញ្ជូនឱ្យទៅឈរនៅកែងផ្លូវមួយកន្លែង ដោយកាន់ជ្រូកទម្ងន់ ១៧០គីឡូ ជាមួយនឹងបដាមួយសរសេរថា "នេះមិនមែនជាមន្រ្តីប៉ូលិសនោះឡើយ"។

វិធីសាស្រ្តកាត់ក្តីដ៏ពិសេសរបស់លោក Cicconetti តែងមានប្រសិទ្ធភាព សូម្បីជនល្មើសក៏រាងចាលដែរ៕ ភាគច្រើននៃអ្នកប្រព្រឹត្តិបទល្មើស តែងសុំអង្វរឱ្យចៅក្រមរូបនេះដាក់ទោសឱ្យខ្លួនចូលពន្ធនាគារទៀតផង៕

adverise with khmeread