តារាថៃដ៏ល្បីនាង Saipan ច្រឡំថតលិង្គមិត្តប្រុសបង្ហោះលើ Instagram ឥឡូវនេះប្រឈមជាប់គុក ៣ ឆ្នាំក្នុងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ថៃ

តារាស្រីថៃម្នាក់ ដែលគេស្គាល់ជាតួសម្ដែងអន្តរជាតិក្នុងរឿង "Same Same but Different" ត្រូវបានចោទប្រកាន់សម្រាប់ការបង្ហាញលិង្គមិត្តប្រុសដោយចៃដន្យនៅលើបណ្ដាញសង្គម Instagram ហើយបច្ចុប្បន្នប្រឈមនឹងការចោទប្រកាន់មួយនៅក្រោមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័ររបស់ថៃ។

អង្គភាពបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិជ្ជា (TCSD) នឹងកោះហៅនាង Apinya “Saipan” Sakuljaroensuk សួរសំណួរ បន្ទាប់ពីឧបទ្ទវហេតុចេញលិង្គមិត្តប្រុសលើអ៊ីនធឺណេត មុនពេលផុសនោះត្រូវបានលុបចេញវិញ។

កាលពីថ្ងៃសុក្រ បណ្ដាញសង្គមថៃបានល្បីយ៉ាងខ្លាំង បន្ទាប់ពីនាង Saipan ថតរូបភាពមិត្តប្រុសអត់ស្លៀកខោផុសលើ Instagram Story ជាមួយមុខងារមួយចែកចាយវីដេអូ ឬក៏រូបភាព ដែលនឹងបាត់វិញក្នុងរយៈពេល ២៤ ម៉ោង។

បន្ទាប់ពីផុសនោះល្បី នាង Saipan បានលុបវាចោលលើ Instagram និងធ្វើការសុំទោសចំពោះរឿងនេះ ដោយនិយាយថានាងមិនបានឃើញអ្វីក្នុងវីដេអូឃ្លីបនោះទេ ហើយរួមទាំងផុសផ្សេងទៀត ដែលនាងបានដាក់វាក្នុងឯកជន (Privacy)។

នាង Saipan ក៏បានសម្ដែងអារម្មណ៍មិនល្អសម្រាប់រឿងកើតឡើងនេះដែរ ហើយនឹងប្រុងប្រយ័ត្នជាងមុនសម្រាប់ទង្វើររបស់នាងផងដែរ។

ដោយឡែក តារាវ័យ ២៧ ឆ្នាំរូបនេះអាចនឹងត្រូវចោទប្រកាន់សម្រាប់ការបង្ហោះរូបភាពអាសអាភាសលើបណ្ដាញសង្គម ដែលអាចចូលគុក ៣ ឆ្នាំ ឬផាកពិន័យជាប្រាក់ ៦ ម៉ឺនបាតផងដែរ៕

adverise with khmeread