adverise with khmeread 3

Arsene Wenger និយាយថា​គាត់​នឹងមិន​ឲ្យ​គូប្រជែង​របស់ខ្លួន​ខ្ចី​កីឡាករ​របស់លោក​ឡើយ​

​លោក Wenger ទទូចថា​គាត់​នឹងមិន​ឲ្យ​កីឡាករ​របស់លោក​ទៅ​គូសត្រូវ​របស់គាត់​ខ្ចី​ជើង​នោះឡើយ​។​

​ខ្សែការពារ​ស្លាប​កីឡាករ Mathieu Debuchy កាលពី​សប្តាហ៍​នេះ​បាន​និយាយថា គាត់ "​ត្រូវបាន​រំខាន​" បន្ទាប់ពី​គ្រូបង្វឹក​កាំភ្លើង​ធំ​បិទផ្លូវ​មិន​ឲ្យ​រូបគេ​ចូលរួម​ជាមួយ​បិសាច​ក្រហម Manchester United ក្នុង​កិច្ចសន្យាខ្ចី​ជើង​។​

​ផ្ទុយទៅវិញ កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម Bordeaux រហូតដល់​រដូវ​កាល​បញ្ចប់ និង​មាន​មន្ទិលសង្ស័យ​មួយចំនួន​នៅ​ក្លឹប Arsenal ថា​តើ​បិសាច​ក្រហម​ចាប់អារម្មណ៍​ខ្សែការពារ​រូបនេះ​ដល់​កម្រិតណា​។​

​នៅពេល​ត្រូវបាន​សួរថា​តើ​គាត់​បាន​បិទផ្លូវ​នៃ​ការផ្ទេរ លោក Wenger បាន​និយាយថា "​ខ្ញុំ​សង្ឃឹមថា​នឹងមិន​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​នោះឡើយ​។ ប្រសិនបើ Man United ចង់​ទិញ​កីឡាករ​...​សូមអ្នក​ឲ្យ​ក្លឹប​ដទៃ​ដែល​ខ្យ​ត់​ធនធាន​ខ្ចី​ជើង ប៉ុន្តែ​មិនមែន​ឱ្យ​គូប្រជែង​ផ្ទាល់​ខ្ចី​ជើង​នោះឡើយ​"​។​

​ចុះបើ​គាត់​មិន​ចង់​ឲ្យ​គូប្រជែង​របស់គាត់​ខ្ចី​កីឡាករ​របស់គាត់ ហេតុអ្វី​គាត់​លក់​ប្រធាន​ក្រុម Robin van Persie ទៅ​ឲ្យ Man Utd ក្នុង​ឆ្នាំ ២០១២?

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់