នារីដៃឯកចោលប៊ូលីងទៅបុកទូរទស្សន៍ធំខាងលើ ដែលមិនដឹងអីសោះ!

នេះគឺជាវីដេអូដែលបានផ្តិតពីទិដ្ឋភាពដ៏គួរឱ្យអស់សំណើចមួយនៃការប៉ុនប៉ងបោះប៊ូលីងរបស់ស្រ្តីជនជាតិប្រេស៊ីលម្នាក់ បានក្លាយទៅជារឿងដ៏ឆ្គាំឆ្គង។

វីដេអូនេះបានបង្ហាញពីទិដ្ឋភាពរបស់ស្រ្តីម្នាក់ ដែលបានឮគេហៅឈ្មោះ Dorinha នៅទីលានលេងប៊ូលីងមួយកន្លែងស្ថិតក្នុងក្រុង Cacoal រដ្ឋ Rondonia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី៦ ខែមករា។

ស្ថិតក្នុងឈុតសម្លៀកបំពាក់រលូង ប៉ុន្តែជើងទទេរ នាងត្រូវបានគេឃើញជ្រើសរើសដុំប៊ូលីងពណ៌បៃតងមួយ និងកំពុងរៀបចំខ្លួនដើម្បីចោលវា។

បន្ទាប់ពីយោលយោគប៊ូលីងពីរបីដង នាងបានចោលវាទៅមុខ។ ប៉ុន្តែជំនួសពីការបោះវាចុះទៅលើកម្រាលទីលានប៊ូលីងដើម្បីបំបែកហ្វូង Pins Bowling វាបានហោះសំកាំងទៅបំបុកទូរទស្សន៍មួយដែលព្យួរសំយុងពីពិដានទៅវិញ៕


 

adverise with khmeread