Man City គ្រោងចំណាយ៣០លានផោនដើម្បីផ្ទេរកីឡាករ Fred ពីក្លឹប Shakhtar Donetsk

          ​គ្រូបង្វឹក​ក្រុម Man City លោក Pep Guardiola ​បាន​ចាត់ទុក​កីឡាករ​សញ្ជាតិប្រេស៊ីល Fred របស់ក្លឹប Shakhtar Donetsk ជា​អ្នក​ស្នង​តំ​ណែង​យូរអង្វែង​របស់​កីឡាកFernandinho ។

          Fred វ័យ​២៤​ឆ្នាំ​​ធ្វើ​បាន​ល្អ​មែនទែន​នៅពេល​ក្រុម Shakhtar ប្រកួតជាមួយ  City នៅ​ក្របខណ្ឌ CL កាល​ពី​ដើម​រដូវកាល​។ City ​កំពុង​ព្យាយាម​រក​កិច្ច​ព្រមព្រៀងផ្ទេរខ្សែ​ប្រយុទ្ធរូបនេះ​ក្នុង​តម្លៃ​៣០​លានផោន​

          ស្របពេល​ដែល Fernandinho ​នឹងឈាន​ចូល​វ័យ​៣៣​ឆ្នាំ​ក្នុងខែ​ឧសភាខាង​មុខ​ លោក Guardiola ដឹងច្បាស់ថា លោកត្រូវ​ការ​ស្វែង​រក​កីឡាករ​ម្នាក់ទៀត​សម្រាប់តំណែង​នេះឆាប់ៗ ខណ:ដែល Yaya Toure ក៏នឹងចប់​កិច្ច​សន្យា​នៅ​រដូវក្តៅផងដែរ។ លោក Guardiola មាន​ផែនការបន្ទាប់ ដើម្បី​រក្សាជ័យជម្នះ​របស់​ City៕ 

adverise with khmeread