Javier Mascherano គ្រោងនឹងចាកចេញពី Barcelona ដើម្បីទុកអាវលេខ១៤ឲ្យ Coutinho

          ខ្សែការពារកណ្តាល Javier Mascherano ​របស់ក្លឹប Barcelona គ្រោងនឹង​ផ្ទេរ​ទៅលេងនៅ​ប្រទេសចិន​ ក្នុងបំណងដើម្បី​ផ្តល់​អាវ​លេខ​១៤​ទៅ​ឲ្យ​កីឡាករ ចំណូលថ្មី Philippe Coutinho ។

          Coutinho នឹង​បន្ត​មរតក​លេខ​អាវដែល​ធ្វើ​ឲ្យ​ល្បីល្បាញ​ដោយ​អតិតកីឡាករ Johan Cruyff ខណ:ដែល Coutinho មិន​ទាន់​កំណត់លេខ​អាវ​ច្បាស់លាស់ បើទោះបីជា​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ក្នុងតម្លៃ​១៤២​លានផោន​ពី​ក្លឹបហង្ស​ក្រហម Liverpool ហើយក៏ដោយ។

          Mascherano ចង់បាន​កៅអីក្នុងក្រុមជម្រើស​ដំបូង​នៅមុន​ព្រឹត្តិ​ការណ៍​វើលខាប់​ ហើយ​យល់ឃើញ​ថា លទ្ធភាព​របស់ខ្លួននៅពហុកីឡាដ្ឋាន Nou Camp ត្រូវ​បាន​កាត់បន្ថយ​។ កីឡាករវ័យ៣៣​ឆ្នាំ​ទំនងជា​ចាកចេញ​នៅ​ដំណាច់​ខែនេះ៕

adverise with khmeread