Manchester United, Man City និង Chelsea នឹងប្រជែងគ្នាផ្ទេរយកកីឡាករ Lorenzo Pellegrini របស់ក្លឹប Roma

ក្លឹបយក្សបីរបស់ក្របខណ្ឌ EPL គឺ​ Man United, Man City និង​ Chelsea  កំពុង​ត្រៀមប្រជែង​គ្នាដើម្បី​ផ្ទេរ​កីឡាករ​អ៊ីតាលី Lorenzo Pellegrini របស់ក្លឹប Roma ក្នុងតម្លៃ​ត្រឹម​តែ​២១​លា​នផោន​។

          ក្លឹបធំ​ទាំង​បី​នេះកំពុង​ពិនិត្យ​មើល​លទ្ធភាព​ផ្ទេរ​កីឡាករ​រូបនេះ ដោយ​សារតែមាន​តម្លៃ​ទិញផ្តាច់ទាប​ក្នុងកិច្ច​សន្យាបច្ចុប្បន្ន​។ ​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​នៅក្របខណ្ឌ​ Serie A ក្នុង​២៣​ប្រកួត​កន្លងទៅនេះ។

          ខ្សែបម្រើ​ ដែលធ្លាប់បង្ហាញមុខមួយលើកក្នុងក្រុមជម្រើស​ជាតិ​អ៊ីតាលី​នោះ​អាចនឹង​បង្ក​ឲ្យមាន​ការ​ប្រឈម​មុខដាក់គ្នា​ជា​ថ្មី​រ​វាងលោក Jose Mourinho និង​លោក​ Antonio Conte ។

          ចំណែក​គ្រូបង្វឹក​ក្លឹប Man City លោក Pep Guardiola ដែលកំពុង​នាំ​មុខគេ​ដាច់​១៥​ពិន្ទុលើតារាងក្របខណ្ឌ PL ​នោះ ក៏គ្រោងនឹង​ចូល​រួម​ក្នុងការប្រជែង​ផ្ទេរ Pellegrini ផងដែរ ៕

adverise with khmeread