PSG ផ្តល់ឱកាសឲ្យ Man Utd ចុះកិច្ចព្រមព្រៀងផ្ទេរ Lucas Moura

          ក្លឹប​បិសាចក្រហម​​ Man Utd ​​​​ទទួល​បាន​ឱកាសចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កី​ឡាករ Lucas Moura ពី​ក្លឹប Paris Saint-Germain ។ ខ្សែបម្រើ​ស្លាបសញ្ជាតិ​ប្រេស៊ីលរូបនេះ​ ដែលធ្លាប់​ជា​គោលដៅ​ផ្ទេរ​របស់​លោក Alex Ferguson តាំងពី​ឆ្នាំ​២០១២​នោះ នៅទំនេរ​ខណៈ​ក្លឹប PSG ត្រូវ​ការ​ឆ្លើយ​តប​នឹង​គោលការណ៍​ចំណាយ​ថវិកាដោយ​យុត្តិធម៌ ហើយ​នឹង​លក់​កីឡាករ​រូបនេះក្នុង​តម្លៃប្រហែល​២៥​លានផោន។

          Man Utd ​ចង់​បាន​ខ្សែបម្រើស្លាប​រូបនេះ ប៉ុន្តែ​ក៏ផ្តោតគោលដៅ​លើ​កី​ឡា ករ​ម្នាក់​ផ្សេងទៀត​។ Man Utd ក៏កំពុង​ចរចា​ជាមួយ​កីឡាករ Marouane Fellaini ជុំវិញ​កិច្ច​សន្យា​ថ្មី​ ប៉ុន្តែ​ Fellaini ត្រូវ​បាន​ក្លឹប Besiktas, PSG និង​ក្លឹប West Ham ចាប់អារម្មណ៍សម្រាប់រដូវក្តៅ​នេះ។

          អ្វីដែលអាចជាបញ្ហានោះគឺថា Man Utd ​ចង់ខ្ចីជើង Moura ​ ប៉ុន្តែ​កីឡាកររូបនេះចង់បាន​កិច្ច​សន្យា​អចិន្ត្រៃយ៍។ ខ្សែបម្រើ​ស្លាប​រូប​នេះវ័យ​២៥​ឆ្នាំ ស្វះស្វែង​រកឱកាសបង្ហាញមុខ​ជា​ថ្មី បន្ទាប់ពីអាជីពនៅ​ក្លឹប PSG ត្រូវជាប់គាំង៕

adverise with khmeread