ញាក់សាច់! ខ្សែប្រយុទ្ធជប៉ុនលេងឱ្យក្លឹប Yokohama FC អាយុ ៥១ ខែក្រោយនេះ ចុះហត្ថលេខាលើកុងត្រាថ្មីបន្តលេងច្រើនឆ្នាំទៀត

ខ្សែប្រយុទ្ធ Kazuyoshi Miura ឈានចូលវ័យ ៥១ ឆ្នាំខែក្រោយនេះ បានចុះហត្ថលេខាលើកុងត្រាថ្មី ជាមួយក្លឹប Yokohama FC នៅក្នុងក្របខណ្ឌ Division 2។ នេះបើតាមប្រភពសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ មករា។

កិច្ចសន្យាថ្មីនេះគឺមានន័យថា គាត់នឹងឈានចូលរដូវកាលទី ៣៣ នៃអាជីពកំណត់ត្រារបស់គាត់ ដែលបានចាប់ផ្តើមនៅក្លឹប Santos របស់ប្រេស៊ីលក្នុងឆ្នាំ ១៩៨៦។

លោក Miura បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo ថា "ខ្ញុំនឹងប្រឹងលេងអស់ពីចិត្តខ្ញុំជាដរាប ហើយសង្ឃឹមថានឹងបន្តរីកចម្រើន (ក្នុងនាមជាកីឡាករ)"។

អតីតកីឡាកររបស់ Genoa និង Dinamo Zagreb រូបនេះបានលេងឱ្យក្លឹប Yokohama តាំងពីឆ្នាំ ២០០៥។

ដោយជាប់ជម្រើសជាតិ ៨៩ ដង គ្រាប់បាល់ស៊ុត ១៣៩ គ្រាប់របស់ Miura បានដាក់គាត់នៅចំណាត់ថ្នាក់ទី ៦ ក្នុងបញ្ជីកីឡាករស៊ុតចូលច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្របខណ្ឌកំពូលជប៉ុន J-League៕

adverise with khmeread