មូលហេតុធំៗ ៥ យ៉ាងបង្កឱ្យកើតមុនថ្ងាស ព្យាបាលមិនងាយជាសះស្បើយ

តើអ្នកជារឿយៗ មានបញ្ហាមុនក្បាលស ឬក្បាលខ្មៅលើថ្ងាសឬទេ? មុន គឺជាជំងឺស្បែកមួយ បណ្ដាលមកពីការបញ្ចេញជាតិខ្លាញ់លើសចំណុះដោយមិនដឹងមូលហេតុ។ វាអាចប៉ះពាល់ផ្នែកណាមួយលើរាងកាយរបស់អ្នក ប៉ុន្ដែវាជារឿយៗកើតលើមុខ ច្រមុះ និងថ្ងាសជាដើម។ យ៉ាងណាមិញ មុនលើថ្ងាស គឺកើតឡើងញឹក ហើយខាងក្រោមនេះគឺជាមូលហេតុដែលថ្ងាសរបស់អ្នកមានវត្តមានវា។

១. ការប្រើប្រាស់ផលិតផលថែរក្សាសក់មានសារធាតុគ្រោះថ្នាក់។

២. ស្ដ្រេស។

៣. បរិភោគអាហារគ្មានជីវជាតិ និងប្រព័ន្ធរំលាយអាហារខ្សោយ។

៤. ខ្វះអនាម័យ។

៥. និងអតុល្យភាពអ័រម៉ូន៕

adverise with khmeread