adverise with khmeread She begins rubbing turmeric onto her cheeks

នាង​បាន​ប៉ាត​ម្សៅ​រមៀត​លើ​ថ្ពាល់​របស់​នាង​ហើយ​ពេល​ជម្រះ​វា​ចេញ​វិញ លទ្ធផល​ចេញមក​គឺ​ពិតជា​មិនគួរ​ឱ្យ​ជឿ​ឡើយ​!

​    ​មុន ជំងឺ​តាអក (​ប្រភេទ​សើរ​ស្បែក​) ស្នាម​ក្រហម ការ​ហើម​ឬ​រលាក​ស្បែក ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក រោម​មុខ​ដែល​មិន​ចង់បាន និង​ស្នាម​ជ្រួញ​។ ក្នុងករណី​ដែល​អ្នកមាន​បញ្ហា​ស្បែក ឬ​ប​ញ្ហ​ផ្ទៃមុខ​ដូច​បាន​រៀបរាប់​ខាងដើម​នេះ អ៊ីចឹង​ម៉ាស​បិតមុខ​ផ្សំ​ឡើង​ខ្លួនឯង​មួយ​នេះ​គឺ​សម្រាប់​អ្នក​ហើយ​។ វិធី​ដែល​នឹង​បង្ហាញ​ខាងក្រោម​នេះ​អាចជួយ​បន្តឹង​ស្បែក និង​បន្តឹង​រន្ធ​ញើស ខណៈ​នៅ​អាច​កម្ចាត់​មុន ជំងឺ​ស្បែក កាត់បន្ថយ​ស្នាម​ក្រហម​លើ​មុខ និង​ការ​ហើម​លើ​ស្បែក​ផងដែរ​។ មួយវិញទៀត វា​ថែមទាំង​ជួយ​បំបាត់​ស្នាម​ខ្មៅ​មិន​ទាក់ទាញ និង​ស្នាម​ខ្មៅ​ក្រោម​រង្វង់​ភ្នែក ខណៈ​នៅ​ជួយ​លុបបំបាត់​រោម​លើ​មុខ​ទៀតផង​។ ក្រៅពីនេះ វា​គឺជា​គ្រឿងផ្សំ​ប្រឆាំង​ភាព​ចាស់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ភាព​ជ្រីវជ្រួញ ហើយ​ថែមទាំង​ធ្វើឱ្យ​ស្បែក​ទន់​ល្មឿយ និង​រលោង​ស្រស់ស្អាត​មួយកម្រិត​ទៀត​។ ម៉ាស្ស​មុខ​នេះ​គឺជា​ម៉ា​ស្សមុខ​មាន​ប្រយោជន៍​បំផុត ហើយ​គេ​អាចបង្កើត​វា​បាន​យ៉ាង​ងាយស្រួល​និង​ចំណាយ​អស់​តិច​ថែមទៀត​។ គ្រឿងផ្សំ​សំខាន់បំផុត​គឺ​ម្សៅ​រមៀត​។

​    ​* អ្វីដែល​អ្នកត្រូវការ​៖
​    ​- ចានគោម​តូច​មួយ​
​    ​- ស្លាបព្រា​កាហ្វេ​មួយ​
​    ​- ម្សៅ​ប្រឡាក់​គ្រឿង​
​    ​- ម្សៅ​រមៀត
​    ​- ប្រេង​អាល់​ម៉ុង (Almond Oil)
​    ​- ទឹកដោះគោឆៅ​
​    ​
​    ​ដាក់​ម្សៅ​ប្រឡាក់​គ្រឿង​ចំនួន ២ ស្លាបព្រា​បាយ និង​ម្សៅ​រមៀត ១ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ចានគោម បន្ទាប់មក​បន្ថែម​ប្រេង​អាល់​ម៉ុង ១ ស្លាបព្រា​បាយ ហើយ​ចាក់​ទឹកដោះគោឆៅ​ដែល​សមល្មម​អាច​បង្កើតជា​ម៉ាស្ស​បិតមុខ ដោយ​មិន​ត្រូវឱ្យ​រាវ​ពេក ឬ​គោក​ពេក​នោះឡើយ​។ បន្ទាប់ពី​លាយ​ចូលគ្នា​ហើយ​យក​វា​មក​ធ្វើ​ម៉ាស្ស​បិត​លើ​ថ្ពាល់​តែម្តង​។​

​    ​អ្នក​ត្រូវ​ពាក់​ស្រោមដៃ និង​ពាក់អាវ​ចាស់ៗ​ការពារ​ប្រឡាក់ ព្រោះ​ម្សៅ​នេះ​អាច​បណ្តាលឱ្យ​ជាប់​ស្នាម​ពណ៌​លឿង​លើ​ដៃ និង​ខោអាវ​។ ហើយ​ត្រូវ​ប្រយ័ត្ន​កុំ​ឱ្យចូល​ភ្នែក និង​ប៉ះ​ចិញ្ចើម ព្រោះ​វា​មាន​ប្រសិទ្ធភាព​ជម្រុះ​រោម​។

​    ​* បិត​វា​លើ​មុខ​ប្រហែល ២០ នាទី រួចហើយ​សឹម​លាង​សម្អាត​ជាមួយ​ទឹក​ដែល​មិន​ត្រជាក់​ពេក​ឬ​ក្តៅ​ពេក​។  បន្ទាប់មក​ផ្ទៃមុខ​របស់​អ្នក​អាច​នឹង​ឡើង​ពណ៌​លឿង​បន្តិច តែ​មិន​ថ្វី​នោះទេ ព្រោះ​វា​តបស្នង​មកវិញ​ជាមួយនឹង​ស្បែក​ស្រស់ស្អាត​រលោង​គ្មាន​មុន​មកវិញ​។ ត្រូវធ្វើ​បែបនេះ​យ៉ាងហោច​ឱ្យបាន​ម្តង​ក្នុង​មួយ​សប្តាហ៍​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់