ប្តីប្រពន្ធនៅចិនទាំង២នាក់នេះកំពុងល្បី ព្រោះនាំគ្នាថត Selfie ទាំងញញឹម ពេលដែលផ្ទះខ្លួនត្រូវភ្លើងឆេះ

ប្ដីប្រពន្ធមកពីទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិនកំពុងល្បីលើបណ្ដាញសង្គម Weibo សម្រាប់ការថត Selfies ពោរពេញទៅដោយភាពរីករាយ បន្ទាប់ពីភ្លើងឆេះផ្ទះជិតអស់។

យោងតាមវេបសាយ Shanghaiist ភ្លើងឆេះកើតឡើង នៅពេលម៉ាស៊ីនសម្ងួត ពួកគេប្រើដើម្បីហាលអាវឱ្យស្ងួតទុស្សេ។

សំណាងល្អ ពួកគេដឹងទាន់ ហើយក៏រកអ្នកជិតខាងឱ្យជួយ ហើយបំពង់ពន្លត់អគ្គីភ័យពន្លត់ មុនពេលផ្ទះរបស់ពួកគេឆេះ។

ដោយផ្ទះរបស់ពួកគេនៅល្អដដែល អ្នកទាំងពីរបានថតរូបពីភាពរន្ធត់ទៅជាក្តីរីករាយវិញ៕

adverise with khmeread