នាង Kendall Jenner ថតស្រាត ក្នុងឈុតអាវភ្លៀងថ្លា ដាក់ទស្សនាវដ្តី Harper's Bazaar សម្រាប់រដូវព្យុះភ្លៀងនៅអាមេរិក

ភាគខាងត្បូងរដ្ឋ California រងឥទ្ធិពលព្យុះភ្លៀងយ៉ាងខ្លាំងក្នុងពេលប៉ុន្មានថ្ងៃនេះ។

ហើយវាហាក់បីដូចជានាង Kendall Jenner រកឃើញវិធីសាស្រ្តដើម្បីការពារនាងពីទឹកភ្លៀង។

តារាបង្ហាញម៉ូតវ័យ ២២ ឆ្នាំរូបនេះ បានស្រាតននលគកគ្មានសល់ ក្នុងអាវភ្លៀងថ្លាម៉ាក Chanel ក្នុងរូបភាពសម្រាប់ទស្សនាវដ្ដី Harper's Bazaar ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

រូបភាពគម្របទស្សនាវដ្ដីសម្រាប់ខែកុម្ភៈ គេឃើញនាងដេកលើកៅអីពណ៏ផ្កាឈូក ខណៈដែលស្រាតននលគកនៅក្នុងអាវភ្លៀងថ្លាមិនជ្រៀបទឹក។

ហើយគេរំពឹងថាគម្របទស្សនាវដ្ដីមានរូបនាងនឹងលក់អស់ពីតូបកាសែតនៅថ្ងៃទី ២៣ ខែមករាផងដែរ៕

adverise with khmeread