ប៉ូលិសស្រុកសំរោងទង​ ឃាត់បុរសម្នាក់ និងស្ត្រីម្នាក់ពាក់ព័ន្ធថ្នាំញៀន

កំពង់ស្ពឺ​ ៖​ ប៉ូលិសស្រុកសំរោងទង​ បើក​ប្រតិបត្ដិការ​ បង្រ្កាបគ្រឿងញៀនបាន​២ករណី​ ឃាត់មនុស្ស​ ២​ នាក់​  នៅថ្ងៃទី១១ មករា ២០១៨ បានធ្វើការបង្ក្រាបករណីជួញដូរគ្រឿងញៀនបានចំនួន២ ករណីផ្សេងពីគ្នានៅម៉ោង២ និង៤០នាទីរសៀលនៅចំណុចភូមិ​ ព្រៃ​គុយ​ ឃុំត្រពាំងគង​​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ។

​ប៉ូលិសនិយាយថា​ មុខសញ្ញាជួញដូរគ្រឿងញៀនឈ្មោះ វ័រ ផល ភេទប្រុស អាយុ៣០ឆ្នាំនៅភូមិព្រៃគុយ ឃុំត្រពាំងគង ដកហូតគ្រឿងញៀនចំនួន ២កញ្ចប់មធ្យម ម៉ូតូ​១គ្រឿង​ ម៉ាកគុបជ្រុង​ ទូរស័ព្ទដៃ ១គ្រឿង។

​បន្ទាប់មក នៅម៉ោង៣រសៀល​ នៅចំណុចដីវាលខាងក្រោយភូមិអូរវែង ឃុំកាហែង​ ស្រុកសំរោងទង បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ម្នាក់ឈ្មោះ អ៊ឹម រ៉ាមី ភេទស្រី អាយុ២៨ឆ្នាំ នៅ​ភូមិអណ្ដូងស្លា ឃុំតាំងក្រូច ស្រុកសំរោងទង។ ដកហូតបានម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនចំនួន ៤​ កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង និងម៉ូតូ ១គ្រឿង ម៉ាកនិច ពណ៌​ ស។​

​ករណីទាំងពីរខាងលើកម្លាំងប៉ូលិសជំនាញបានកសាងសំណុំ​រឿងចាត់ការតាមនីតិវិធី៕

adverise with khmeread