adverise with khmeread 1

Barcelona បដិសេធ​មិន​លេង​បាល់ទាត់​មិត្តភាព​ពេល​រដូវ​កាល​បញ្ចប់​

​ក្រុម​អ្នកមាន​បុណ្យ Barcelona នឹងមិន​ទទួល​លុយ​សម្រាប់​ការប្រកួត​បាល់​មិត្តភាព​អន្តរជាតិ​ក្នុង​រដូវក្តៅ​ខាងមុខ​ឡើយ ដើម្បី​រក្សា​ជើង​កីឡាករ​ល្អ​របស់ខ្លួន​សម្រាប់​យុទ្ធនាការ​បាល់ទាត់​រដូវ​កាល​ក្រោយ​។​

​មានការ​រាយការណ៍​ថា កីឡាករ​ក្នុង​ក្រុម​ចង់​ជៀសវាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​និង​ការប្រកួត​មិត្តភាព ដើម្បី​ស្នាក់​នៅក្នុង​ទ្វីបអឺរ៉ុប​ក្នុង​គោលបំណង​រក្សា​កាយសម្បទា​បន្ទាប់ពី​កាលវិភាគ​ដ៏​មមាញឹក​សម្រាប់​ការប្រកួត Euro ២០១៦ និង Copa America​។​

​បើ​យោងតាម​សារព័ត៌មាន SPORT ក្លឹប Barcelona បាន​ស្តាប់​កីឡាករ​របស់ខ្លួន ដោយបាន​បដិសេធ​ការស្នើ​លុយ​ច្រើនៗ​ពី​ទ្វីបអាស៊ី​និង​សហរដ្ឋអាមេរិក​សម្រាប់​ការប្រកួត​មិត្តភាព​ក្នុងប្រទេស​របស់​ពួកគេ​។​

​ក្លឹប​អ្នកមាន​បុណ្យ​ក៏ត្រូវ​បាន​អញ្ជើញ​សម្រាប់​ការប្រកួត​មិត្តភាព​មួយចំនួន បូក​បញ្ចូល​ទាំង​ការប្រកួត​បើក​កីឡាដ្ឋាន​ថ្មី​របស់​ក្រុម West Ham និង CSKA Moscow ផងដែរ​។​

​គូសត្រូវ​ចាស់​ក្រុម Real Madrid ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​សម្រាប់​ការប្រកួត​មិត្តភាព​ម្តងទៀត​ក្នុងឆ្នាំនេះ​៕

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់