ប្រទះឃើញបុរស​ជនជាតិ​អាមេរិក​ម្នាក់ដេកស្លាប់នៅផ្ទះសំណាក់ Red House

ព្រះសីហនុ​ ​៖ បុរស​ជនជាតិ​អាមេរិក​ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់​នៅ​ចំណុច​ផ្ទះសំណាក់ Red House ស្ថិតក្នុង ក្រុម១៦ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្ត​ព្រះសីហនុកាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។

​សមត្ថកិច្ចនិយាយថា សាកសព​ឈ្មោះ BAKER WILLIAM CLARK ភេទ​ប្រុស ឆ្នាំ​កំណើត ០៣-០៧-១៩៤៩ សញ្ជាតិ អាមេរិក កាន់​លិខិតឆ្លងដែន​លេខ 450435530 សុពលភាព​ថ្ងៃទី ០៧-១២-២០១៨ (លិខិតឆ្លងដែន​ថតចម្លង)។

​តាម​ការរៀបរាប់​ពី​ឈ្មោះ អោក អែម ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរ អ្នកទទួល​ភ្ញៀវ បច្ចុប្បន្ន​ស្នាក់នៅ​បុរី ប៊ី​អេស ក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​បាន​ចូលមក​ជួល​បន្ទប់​ស្នាក់នៅ​តាំងពី​ថ្ងៃទី១ ខែឧសភា ២០១៧ មកម្ល៉េះ។ រហូតដល់​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេ​ល​ម៉ោង១ និង៣០នាទី មាន​ភ្ញៀវ​នៅជាប់​បន្ទប់ បាន​ចុះមក​ប្រាប់ថា នៅ​បន្ទប់​លេខ២៤ មាន​ក្លិនស្អុយ​ចេញពី​បន្ទប់។

​ក្រោយមក​គាត់​ក៏បាន​ឡើងទៅ​មើល​ជាមួយ​អ្នកគ្រប់គ្រង ពេល​ចាក់សោ​បើកទ្វារ​បន្ទប់​ចូលទៅ​ក៏​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​បាត់ទៅហើយ ភ្លាមៗនោះ​គាត់​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ឱ្យ​មក​ធ្វើការ​ត្រួតពិនិត្យ​តែម្តង។

​នៅ ជំហាន​ដំបូង របស់លោក​វេជ្ជបណ្ឌិត សែ ជូ​សិទ្ធិ​ជោតិ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​បច្ចេក​ទេស​វិទ្យាសាស្ត្រ បាន​ឱ្យ
ដឹងថា ជនរងគ្រោះ (សព) ស្លាប់ ដោយសារ​គាំងបេះដូង៕
 

adverise with khmeread