បវរកញ្ញាអាល្លឺម៉ង់គ្រាន់តែស្រឡាញ់បុរសកូរ៉េ ត្រូវគេគំរាមសម្លាប់ ព្រោះផ្នត់គំនិតពួកអឺរ៉ុបស្បែកសយល់ថា ពួកប្រុសៗអាស៊ី ជា "ចេក" ទាំងអស់

អតីតបវកញ្ញាអាល្លឺម៉ង់ និងជា YouTuber ម្នាក់បានបើកកកាយអំពីការទទួលបានសារគំរាមសម្លាប់ ដោយគ្រាន់តែនាងមានមិត្តប្រុសជាជនជាតិអាស៊ី។

នៅក្នុងវីដេអូមួយបង្ហោះកាលពីថ្ងៃទី៩ មករា នាង Farina Behm បានចែករំលែកអំពីការប្រឈមដែលមានមិត្តប្រុសកូរ៉េ២ឆ្នាំមកនេះ ជាពិសេសក្រោមក្រសែភ្នែករបស់ "មនុស្សល្ងង់ និងឆ្កួតលីលា ប្រកែប្រកាន់ច្រើន"។

មិត្តប្រុសរបស់ Farina លោក Dong-in ក៏បានធំឡើងក្នុងប្រទេសអាល្លឺម៉ង់ផងដែរ ដូច្នេះពួកគេមិនដែលមានបញ្ហាពីវប្បធម៌រស់នៅនោះឡើយរវាងពួកគេទាំងពីរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងអន់ចិត្ត គឺមនុស្សដែលមិនអាចយល់បានថាតើមនុស្សពីរនាក់ដែលមានប្រវត្តិខុសគ្នាអាចក្លាយជាគូស្នេហ៍បានយ៉ាងម៉េច។

នាងបាននិយាយថា "សម្រាប់ខ្ញុំវាគឺពិតជាគួរឱ្យភ្ញាក់ផ្អើលក្នុងចិត្ត និងពិតជាតក់ស្លុតផងដែរ ដែលនៅតែមានមនុស្សរស់នៅជាមួយនឹងគំនិតដ៏ចាស់គំរិលនេះ"។

"ពិតណាស់ខ្ញុំដឹងថាការរើសអើងគឺមាននៅទីនោះ ប៉ុន្តែខ្ញុំជាក់ស្តែងគឺមិនធ្លាប់ប្រឈមមុខជាមួយវានោះឡើយ។ ខ្ញុំធំឡើងដោយគ្រាន់តែគិតថា យើងជាមនុស្សគឺមានសិទ្ធិស្មើភាពគ្នា"។

ពួកគេទទួលបាននូវប្រតិកម្មផ្សេងៗគ្នាជាច្រើន។ Farina បាននិយាយថា នៅតាមផ្លូវ មនុស្សភាគច្រើនមិនបាននិយាយអ្វីនោះឡើយ។ ប៉ុន្តែពួកគេទទួលបានចក្ខុវិស័យចម្លែកៗ ជាពិសេសពីមនុស្សចាស់។

ទោះជាយ៉ាងណាក្តី រឿងទាំងនោះមានភាពខុសគ្នាបន្ថែមទៀតនៅលើប្រព័ន្ធអ៊ីនធឺណេត។ Farina បានបញ្ជាក់ថា "ខ្ញុំត្រូវបានគេហៅជាមួយនឹងពាក្យសើចចម្អកជាច្រើន... ពាក្យមួយដែលគេចូលចិត្តប្រើភាគច្រើនគឺជនក្បត់។ ខ្ញុំមិនដឹងឡើយ ខ្ញុំគ្រាន់តែមិនអាចទទួលយកវាបានឡើយ។

មនុស្សមួយចំនួនក៏បានប្រាប់ខ្ញុំផងដែរឱ្យរកបុរសពិតម្នាក់ ដោយសារតែ យោងតាមគោលគំនិតពួកគេ បុរសអាស៊ីជាក់ស្តែងគឺមិនមែនជាបុរសពិតនោះឡើយ"។

រឹតតែអាក្រក់បន្ថែមទៀតនោះគឺ ពេលដែលគូស្នេហ៍មួយនេះទទួលបានសារគំរាមសម្លាប់ពីជនអានាមិក ដែលបានផ្ញើទៅនាងម្តងហើយម្តងទៀតទៅនៅលើបណ្តាញសង្គម Instagram ៕



adverise with khmeread