អ្នកស្រាវជ្រាវអូស្ត្រាលីរកឃើញមូលហេតុព្រៃចេះតែឆេះ មិនមែនដោយសារមនុស្សជាអ្នកដុតទេ គឺពួកបក្សីបុរាណជាអ្នកដុត

បច្ចុប្បន្នប្រទេសអូស្ដ្រាលីពិតជាក្ដៅខ្លាំងណាស់។ រលកកម្ដៅដ៏អាក្រក់បំផុតមួយ ដែលបំបែកកំណត់ត្រាចាស់បានគំរាមកំហែងបង្កភ្លើងឆេះព្រៃ ហើយកាន់តែអាក្រក់នោះ អាជ្ញាធរបានត្រូវប្រឈមមុខនឹងបក្សីបំបៅដោះបុរាណមួយ ដែលពាំរងើកភ្លើងទម្លាក់ពេញព្រៃ។

សត្វបក្សីបុរាណហៅថា "សត្វរំពាអគ្គី (Firehawk Raptor)" បានពាំរងើកភ្លើង បង្កឱ្យភ្លើងឆេះរីករាលដាលពាសពេញព្រៃ។

បក្សីនេះត្រូវបានគេស្គាល់ឈ្មោះវាមួយទៀតថា Black Kite ឬWhistling Kite ឬBrown Falcon។ ខណៈដែលមានការភ្ញាក់ផ្អើលចំពោះដំណឹងសត្វរំពាអគ្គី ដុតព្រៃ អ្នកស្រាវជ្រាវមើលឃើញថា បាតុភូតបំផ្លិចបំផ្លាញរបស់សត្វនេះអាចនឹងកើតមានឡើងនាពេលអនាគតបន្ថែមទៀត។

យោងតាមការស្រាវជ្រាវ សត្វរំពាអគ្គីនេះបានជួបជុំគ្នានៅកន្លែងឆេះ ជាកន្លែងវាពាំរងើកភ្លើងយកទៅកន្លែងផ្សេងចម្ងាយ ១ គីឡូម៉ែត្រពីកន្លែងឆេះទម្លាក់ចោល៕

adverise with khmeread