ចាប់ខ្លួនបុរស២នាក់ពាក់ព័ន្ធ​ករណី ឆបោក​ប្រាក់ លក់​ដី​ខ្យល់

ភ្នំពេញ​ ៖​ បុរស២នាក់ត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន នៅ​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធ​ករណី ឆបោក​ប្រាក់ លក់​ដី​ខ្យល់​ ស្ថិតនៅសង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

សមត្ថកិច្ច​និយាយថា​ ការចាប់​ខ្លួន​បុរស​ទាំង២នាក់​ខាងលើនេះ​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លូន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ។ បុរស​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន-ទី១ឈ្មោះ ស៊ុន សៀន ភេទ​ប្រុស អាយុ៤៨ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី២ឈ្មោះ ហេង សាន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ទីលំនៅ​ផ្ទះ​លេខ ១៤៦ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

សមត្ថកិច្ចបន្តថា កាលពី​អំឡុង​ឆ្នាំ២០១៣ បុរស​ទាំង២នាក់​ខាងលើ​បាន ឆបោក ប្រាក់​កក់​របស់​ដើមបណ្តឹង​ចំនួន ៥០.០០០ ដុល្លារ យកទៅ​ទិញ​ដី​ចំនួន ៦.០០០ ហិកតា​នៅក្នុង​ខេត្តកំពត។ ​ទីបំផុត​ត្រូវ​ម្ចាស់​លុយ​ប្តឹងទៅ​តុលាការ​ និង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ព្រោះតែ​គ្មាន​ដី​ឱ្យ​ម្ចាស់​លុយ​គេ​វិញ​ ហើយដីក៏ទិញមិនបាន​៕

adverise with khmeread