ឪពុកគុណធ្ងន់ដូចប្រថពី! ហេតុតែដើម្បីឱ្យកូនបានដើរទៅរៀនបានស្រួល សុខចិត្តចំណាយពេល ២ ឆ្នាំ សង់ផ្លូវឆ្លងកាត់ភ្នំ ៥ ដោយប្រើពូថៅនិងដែកគាស់

បុរសឥណ្ឌាម្នាក់បានសង់ផ្លូវប្រមាណជា ៨ គីឡូម៉ែត្រដោយប្រើពូថៅ និងដែកគាស់ ដូច្នេះកូនរបស់គាត់ដែលរស់នៅឆ្ងាយពីផ្ទះដើម្បីរៀននៅសាលា អាចមកលេងគាត់ញឹកញាប់។

Jalandhar Nayak វ័យ ៤៥ ឆ្នាំ រស់នៅភូមិដាច់ស្រយាលមួយក្នុងភាគខាងកើតរដ្ឋ Orissa ប្រទេសឥណ្ឌាប្រមាណជា ៨ គីឡូម៉ែត្រពីសាលា ដែលកូនទាំងបីរបស់គាត់រៀននៅទីនោះ។

ផ្លូវទៅផ្ទះរបស់ក្មេងប្រុសទាំងនោះ គឺត្រូវការពេល ៣ ម៉ោងទើបទៅដល់ ដោយសារពួកគេត្រូវឆ្លងកាត់ភ្នំចំនួន ៥ ឯណោះ។

សម្រាប់ពីរឆ្នាំចុងក្រោយ គាត់បានចេញពី​ព្រលឹមរៀងរាល់ព្រឹកដោយកាន់ឧបករណ៍របស់គាត់ ហើយចំណាយពេល ៨ ម៉ោងដើម្បីកាត់ថ្ម និងដកផ្ទាំងថ្មចេញ។

ដើម្បីទទួលស្គាល់ភាពអស្ចារ្យរបស់គាត់ មន្ត្រីក្នុងស្រុកបាននិយាយថា ពួកគេនឹងបង្ហើយការសាងសង់ផ្លូវដែលនៅសេសសល់ ដែលនេះធ្វើឱ្យបុរសជាឪពុករូបនោះសប្បាយចិត្តជាខ្លាំង។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយថ្ងៃទី ១១ មករា។

ហើយគាត់នឹងត្រូវគេផ្ដល់ប្រាក់សម្រាប់ការដែលគាត់បានធ្វើផ្លូវ ដែលវាច្រើនគ្រប់គ្រាន់សម្រាប់ទិញរថយន្តប្រើ។

ពេលផ្លូវបញ្ចប់ការសាងសង់ វានឹងតភ្ជាប់ពីភូមិរបស់ Nayak រស់នៅទៅទីក្រុង ដែលមានសាលានៅទីនោះ៕

adverise with khmeread