ចង់បើកហាងអាហារគួរតែដឹងដែរ! ការសិក្សាបង្ហាញថា ប្រភេទតន្ត្រីខ្លះ ពេលចាក់ស្តាប់ នឹងធ្វើឱ្យអាហារមិនឆ្ងាញ់សោះ ប្រែជាឆ្ងាញ់ប្លែក...ដោយសារ...

ការសិក្សារបស់សាកលវិទ្យាល័យ Oxford បានរកឃើញថា ការចាក់តន្ត្រីប្រភេទខ្លះខណៈកំពុងទទួលទានអាហារ អាចបង្កើនរសជាតិអាហារនិងភេសជ្ជៈបាន។ 

យោងតាមលោកសាស្ត្រាចារ្យ Charles Spence ការស្តាប់តន្ត្រីអាចផ្លាស់ប្តូររបៀប ដែលអ្នកញ៉ាំអាហារបាន ដោយការបញ្ឆោតអារម្មណ៍។

ការសិក្សាបានរកឃើញថា រសជាតិជូរគឺកាន់តែជូរឆ្ងាញ់ពេលចាក់តន្ត្រីដែលឮសំឡេងខ្ពស់ ខណៈដែលភ្លេងបទចម្រៀងស្រគត់ស្រគុំនឹងធ្វើឱ្យអាហារកាន់តែមានរសជាតិផ្អែមឆ្ងាញ់។

ប៉ុន្តែលោកសាស្ត្រាចារ្យ Spence និយាយថា ភ្លេងចម្រៀងដែលជួយកែប្រែរសជាតិប្រៃឱ្យមកសាបបន្តិចវិញ ចាំបាច់ត្រូវសិក្សារកមើលបន្ថែមទៀតសិន។

សម្រាប់ការសិក្សានេះ អ្នកស្ម័គ្រចិត្តត្រូវបានគេផ្តល់ជូននូវសូកូឡា មុនពេលស្តាប់ចម្រៀង ២ ប្រភេទខុសគ្នាដូចខាងលើ ដើម្បីតេស្តមើលអារម្មណ៍របស់ពួកគេ។

លោកសាស្ត្រាចារ្យ Spence បច្ចុប្បន្នកំពុងធ្វើការជាមួយក្រុមហ៊ុនផលិតស្រា Krug ដើម្បីបង្កើត App មួយដើម្បីរកបទចម្រៀងណាដែលធ្វើឱ្យរសជាតិស្រាកាន់តែឆ្ងាញ់៕

adverise with khmeread