adverise with khmeread 1

​កាន់តែ​យ៉ាប់​ហើយ​! ប៉ាក​គី​អៅ​លុប​ផុស​ដកស្រង់​ចេញពី​គម្ពីរ​ដែល​អំពាវនាវ​ឱ្យមាន​ការប្រហារជីវិត​ខ្ទើយ​នៅលើ Instagram

​តារា​ប្រដាល់​ដែល​កំពុង​មានរឿង​ដ៏​ចម្រូងចម្រាស់ មែន​នី ប៉ាក​គី​អៅ បាន​បង្កើត​រឿង​មួយ​ទៀតហើយ​បន្ទាប់ពី​បាន​ដកស្រង់​វគ្គ​ចេញពី​គម្ពីរ​ដែល​បង្គាប់​ឲ្យ​មានការ​ប្រហារជីវិត​ចំពោះ​មនុស្ស​ខ្ទើយ​។​

​កាលពីពេល​ថ្មីៗ​នេះ កីឡាករ​វ័យ ៣៧ ឆ្នាំ​រូបនេះ​បាន​សុំទោស​ចំពោះ​ការសម្តែង​មតិ​របស់លោក​ចំពោះ​ខ្ទើយ​ថា "​អាក្រក់​ជាង​សត្វ​ទៀត​" ដែល​បញ្ហា​នេះ បានធ្វើ​ឲ្យ​មានការ​ផ្តាច់​កុងត្រា​របស់គាត់​ដោយ​ក្រុមហ៊ុន Nike ទៀតផង​។​

​ទោះជា​មានរឿង​បែបនេះ​កើតឡើង គាត់​បាន​ផុស​ម្តងទៀត​នៃ​សារ​ដែល​ប្រឆាំងនឹង​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​នៅលើ​គណនី Instagram ប៉ុន្តែ​គាត់​ក៏​ប្រញាប់​លុប​វា​ចោល​វិញ​។​

​បើ​យោងតាម​សារព័ត៌មាន Independent គាត់​បាន​ដកស្រង់​ចេញពី​វគ្គ Leviticus ២០:១៣ ក្នុង​គម្ពីរ Old Testament ដែលមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ "​កុំ​ប្រព្រឹត្ត​សិច​ជាមួយ​បុរស​ដូចគ្នា និង​ជាមួយ​ស្ត្រី​ដូចគ្នា​។ នេះ​ជា​រឿង​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​...​ប្រសិនបើ​បុរស​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​បុរស ហើយ​ស្ត្រី​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្ត្រី ដូច្នេះ​អ្នក​ទាំង​ពីរបាន​ប្រព្រឹត្ត​រឿង​គួរឱ្យ​ស្អប់ខ្ពើម​ណាស់​។ ពួកគេ​សមតែ​នឹង​ដាក់ទោស​ប្រហារជីវិត​។ ឈាម​របស់​ពួកគេ​នឹង​ស្រោច​លើ​ក្បាល​របស់​ពួកគេ​ផ្ទាល់​"​។​

​វា​ដូចជា​គ្មាន​ន័យ​អ្វី​សោះ ខណៈដែល​គាត់​បាន​សុំទោស​មនុស្ស​ទាំងនោះ​រួចទៅហើយ ប៉ុន្តែ​អតីត​ជើងឯក​ប្រដាល់​ពិភពលោក​រូបនេះ​បានបញ្ជាក់​ច្បាស់​ណាស់​ថា គាត់​នៅតែ​ប្រឆាំង​ចំពោះ​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ដោយសារតែ​គម្ពីរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​អង្គារ គាត់​បាន​និយាយថា "​ខ្ញុំ​នៅតែ​ឈរលើ​ជំនឿ​របស់ខ្ញុំ​ដែល​ប្រឆាំងនឹង​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ពីព្រោះ​តែ​អ្វីដែល​គម្ពីរ​បាន​និយាយ ប៉ុន្តែ​ខ្ញុំ​មិន​កំពុង​ថ្កោលទោស​ខ្ទើយ​នោះទេ​។ ខ្ញុំ​ស្រឡាញ់​អ្នក​ទាំងអស់គ្នា​ជាមួយ​ក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​"៕

adverise with khmeread
ប្រភព៖ មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់