ដើរលេងតាមសួនសុខៗ កូនប្រុសសុំឪពុករៀបការ គាត់ប្រាប់ឱ្យនិយាយពាក្យមួយម៉ាត់, មានតែប្រុសៗទេទើបយល់!

សំណើច៖ នៅថ្ងៃមួយមានកូនប្រុសម្នាក់និងឪពុករបស់ខ្លួនបានដើរកាត់សួនច្បារមួយកន្លែង ហើយនៅពេលនោះកូនប្រុសក៏បាននិយាយថា៖ 

កូនប្រុស៖ ពុក! ខ្ញុំចង់រៀបការ។
ឪពុក៖ ដំបូងឯងត្រូវប្រាប់យើងថា ឯងសុំទោសជាមុនសិន។
កូនប្រុស៖ ថាម៉េច? ហេតុអីពុក?
ឪពុក៖ ប្រាប់យើងមកថាឯងសុំទោស
កូនប្រុស៖ សុំទោសដើម្បីអី?
ឪពុក៖ ឆាប់និយាយភ្លាមមក។
កូនប្រុស៖ បាន ខ្ញុំសុំទោស។
ឪពុក៖ ល្អហើយ! ឥឡូវឯងបានបញ្ចប់ការហ្វឹកហ្វឺនហើយ។ នៅពេលឯងរៀននិយាយពាក្យ "សុំទោស" ដោយមិនមានហេតុផលសោះបានហើយនោះ នោះឯងត្រៀមខ្លួនរួចរាល់ដើម្បីរៀបការបានហើយ៕

adverise with khmeread