មិនត្រូវទម្លាប់បត់ជើងធំ ដោយអង្គុយក្នុងមុំ ៩០ ដឺក្រេទេ, ដឹងមូលហេតុហើយ ចង់ភ័យខ្លួន!

មនុស្សភាគច្រើនអង្គុយបន្ទោរបង់ជើងធំក្នុងមុំ ៩០ ដឺក្រេទាំងមិនបានដឹងថា នេះជាកំហុសធ្ងន់ធ្ងរបំផុត អាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាព។

ការអង្គុយបត់ជើងធំក្នុងមុំ ៩០ ដឺក្រេ គឺជាទម្លាប់បង្កឱ្យខូចសុខភាពខ្លាំងបំផុត។ អង្គុយបែបនេះនឹងធ្វើឱ្យគាបចុងពោះវៀនធំ ជាហេតុធ្វើឱ្យរាំងខ្ទប់ផ្លូវចេញរបស់លាមក។ នេះអាចនាំទៅដល់ការទល់លាមក រលាកពោះវៀន ឫសដូងបាត និងមហារីកពោះវៀនធំ។

ប៉ុន្តែអ្វីៗនឹងផ្លាស់ប្តូរ នៅពេលអ្នកប្តូរមកបត់ជើងធំក្នុងមុំ ៣៥ ដឺក្រេវិញ។ នៅពេលអ្នកអង្គុយក្នុងមុំបែបនេះ នោះចុងពោះវៀនធំនឹងលែងរងសម្ពាធដូចមុន។ ហេតុដូច្នេះ វានឹងជួយបើកផ្លូវឱ្យលាមកចេញមកតាមបែបធម្មជាតិ លែងពិបាកប្រឹងតទៅទៀតឡើយ។

អង្គុយច្រហោងបន្ទោរបង់ជារបៀបបត់ជើងធំលក្ខណៈធម្មជាតិបំផុត៕

adverise with khmeread