ប៉ូលិសខេត្តកំពតចាប់ខ្លួនបុរស៣នាក់ចែកចាយថ្នាំញៀន

កំពត ៖ កម្លាំងប៉ូលិសជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងប៉ូលិសក្រុងកំពត បានបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពតនៅថ្ងៃថ្ងៃទី១២ មករា ឆ្នាំ២០១៨ វេលាម៉ោង២ និង៣០នាទីរសៀល។

ប៉ូលិសនិយាយថា ជនសង្ស័យបានចំនួន ០៣ នាក់ រួមមាន៖ ១.ឈ្មោះ ម៉ម វិបុល ភេទប្រុស អាយុ ២៧ ឆ្នាំ នៅភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ, ២.ឈ្មោះ ស៊យ ដា ភេទប្រុស អាយុ ១៩ ឆ្នាំ នៅភូមិម្លិចគល់ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ និង៣.ឈ្មោះ ពុល ពន្លឺ ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។ ដកហូតថ្នាំញៀនបានចំនួន ០៤ កញ្ចប់តូច។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

adverise with khmeread