ចាប់ខ្លួនបុរស២នាក់ពាក់ព័ន្ធថ្នាំញៀននៅខណ្ឌច្បារអំពៅ

​ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌច្បារអំពៅបានចាប់ខ្លួនបុរស២នាក់ពាក់ព័ន្ធថ្នាំញៀន២ករណីផ្សេងគ្នា​ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ​។

​ករណីទី១- សមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះបាន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ពីបទ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២ មករា ២០១៨ ម៉ោង៣រសៀល​។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សៅ សេរីប៊ុនស្រៀន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ប្រហិត ស្នាក់នៅភូមិព្រះពន្លា សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន -ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច, -ម៉ូតូ១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១BF២៦៧៦ លេខតួ-លេខម៉ាស៊ីន ៨២៩៦៤៤០។

​ករណីទី២- នៅថ្ងៃទី១២-០១-២០១៨ម៉ោង២២ និង០០នាទី សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជន សង្ស័យ១នាក់ នៅមុខផ្ទះលេខ៦០ ផ្លូវ៣៦៧ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២ មករា ២០១៨ម៉ោង១០យប់។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះចាន់ សុផាត ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ដកហូតវត្ថុតាងរួមមាន-ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងទូរសព្ទ័ដៃ១គ្រឿង ម៉ាកSam Sung ពណ៍ខ្មៅ លេខស៊ីម ០៩៦ ៨៦៦១២៥៥។

​បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានបញ្ជូនទៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការបន្តតាមនីតិវិធី​៕

adverise with khmeread