សន្តិសុខបានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ភ្នំពេញ​ ៖ មានករណីយុវជនម្នាក់ជាសន្តិសុខបានចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១ និង៤០នាទីរសៀល​ ថ្ងៃទី១២ មករា ​២០១៨ នៅក្នុងរោងសន្តិសុខស្នាក់នៅបន្ទប់D០៦ ក្រុម៧៨ ភូមិទី១៤ ផ្លូវបេតុង សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន។

ប៉ូលិសមូលដ្ឋាននិយាយថា សពឈ្មោះ ហ៊ន គឹមហេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរសន្តិសុខទទួលបន្ទុកផ្នែករដ្ឋបាលស្នាក់នៅបន្ទប់កើតហេតុ។

ប៉ូលិសបន្តថា​ ដំបូងមានសន្តិសុខពីរនាក់មកហៅជនរងគ្រោះឱ្យទៅធ្វើការតែអត់បើកទ្វារសោះ​ រួចក៏អើតមើលតាមបង្អួចឃើញជនរងគ្រោះចងក ក៏នាំគ្នាទៅប្រាប់អ្នកទទួល
ខុសត្រូវ ដើម្បីបើកទ្វារតែទ្វារជាប់គន្លឹះហើយបានរាយការណ៌សមត្តកិច្ចឱ្យមកមើល។

បន្ទាប់ពីធ្វើកោសល្យពិច័យសមត្ថកិច្ចបាន សន្និដ្ឋានថាស្លាប់ដោយចងកអត្តឃាត។ សាកសពប្រគល់ឱ្យឪពុកមារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread