បើករថយន្តបុករះម៉ូតូ និងរថយន្ត បណ្ដាលឱ្យជនជាតិចិនម្នាក់រងរបួសធ្ងន់

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងបើកដោយបុរសម្នាក់សង្ស័យស្រវឹងបានបើកបុកជាមួយម៉ូតូដែលធ្វើដំណើរតាមបណ្ដាយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង៧ និង៣៥នាទីយប់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ ដំបូងមានរថយន្តម៉ាកឡិចស៊ីស ៥៧០ មួយគ្រឿង ពណ៌ ទឹកមាស ពាក់ស្លាក់លេខ ភ្នំពេញ 2Q-9168 បើកដោយបុរសម្នាក់វ័យប្រហែល ៥០ ឆ្នាំ សង្ស័យស្រវឹងស្រាបានបើកបុកទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក camry ពណ៌ ទឹកមាស ពាក់ស្លាក់លេខ ភ្នំពេញ 2AL- 2728 ធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង។

លុះដល់ចំណុចខាងលើក៏រេចង្កូតទៅបុកជាមួយម៉ូតូម៉ាក Zoomer-X ពណ៌ បែតង ពាក់ស្លាក់លេខ ភ្នំពេញ 1GL-8133 បើកបរដោយជនជាតិចិនម្នាក់បានរងរបួសធ្ងន់ បាក់ជើងឆ្វេង និង ឈាមតាមមាត់ព្រមទាំងម៉ូតូជាច្រើនគ្រឿងបានកៀបជាប់ក្រោមរថយន្ត។

ចំណែកម្ចាស់ម៉ូតូផ្សេងទៀតរងរបួសស្រាល ម៉ូតូខូចខាតទាំងអស់ចំនួន ៦ គ្រឿង ក្រោយពីបង្កហេតុរួចម្ចាស់រថយន្តបានចុះមកនិយាយគ្នាជាមួយជនរងគ្រោះបានបន្តិចក៏គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

adverise with khmeread