ប្រជុំស្នាដៃស្ថាបត្យកម្មអឺរ៉ុបទាំង ៤២ ដែលចិនលួចចម្លង មើលមួយភ្លែតច្រឡំចិនជាប្រទេសអឺរ៉ុប

ខណៈដែលប៉មតួល​អេ​ហ្វែ​ល (Eiffel Tower) ក្នុងប្រទេសបារាំង គឺជានិមិត្តសញ្ញាទឹកដីបារាំងគេកត់សម្គាល់របស់ពិភពលោក រូបភាពនៃការលួចចម្លងមួយនៃប្រទេសចិនអាចនឹងធ្វើឱ្យអ្នកយល់ច្រឡំបាន។

រូបភាពជាច្រើនត្រូវបានយកមកប្រៀបធៀបរវាង Eiffel Tower ពិតប្រាកដ និង Eiffel Tower ក្លែងក្លាយនៅទីក្រុង Tianducheng ប្រទេសចិន។

រូបភាពប្រៀបធៀបនោះ គឺចេញមកពីវេបសាយ Paris Syndrome ដែលជារូបភាពថ្មីថតដោយ Francois Prost មានមូលដ្ឋានក្នុងទីក្រុងប៉ារីស។

មិនមែនមានតែ Eiffel Tower តែមួយទេ ដែលចិនលួចចម្លងយកទៅ នៅមានចម្លាក់ អគារ និងរូបភាពបុរាណជាច្រើនក៏ត្រូវបានប្រទេសនេះចម្លងផងដែរ៕

adverise with khmeread