ប៉ូលិសថៃចាប់ខ្លួនអ្នកគ្រូពេទ្យក្រមុំពីបទជួញដូរគ្រឿងញៀន

ប្រទេសថៃ ៖ ស្ត្រីម្នាក់ដែលមាននាទីជាគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយ ប្រទេសថៃត្រូវបានកំលាំងតម្រួតដែលឈរជើងត្រួតពិនិត្យយានយន្តធ្វើការចាប់ខ្លួន ខណៈដែលអ្នកគ្រូពេទ្យដ៏ស្រស់សោភារូបនេះកំពុងបើកបររថយន្តឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ដោយមានផ្ទុកនូវសារធាតុញៀនរាប់សែនគ្រាប់នៅក្នុងរថយន្តផង ។

យោងតាមរបាយការណ៍ពីប្រទេសថៃ គឺការចាប់ខ្លួននេះ បានប្រព្រឹត្តឡើងនៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងឈរជើងរបស់សមត្ថកិច្ចមួយកន្លែង ក្នុងស្រុកម៉ែតាំ ខេត្តផាក់យ៉ៅ ដែលទីតាំងប៉ុស្តិ៍នេះបានឈរជើងដើម្បីត្រួតពិនិត្យទៅលើយានយន្តគ្រប់ប្រភេទ។

នៅពេលនោះមានអ្នកគ្រូពេទ្យម្នាក់ បានបើករថយន្តឆ្លងកាត់បន្ទាប់ពីកំលាំងបានត្រួតបិនិត្យរួចមក ឃើញថានៅគូទរថយន្តផ្នែកខាងក្រោយមានកាបូបស្ពាយចំនួន៣ដែលនៅក្នុងនោះមានថ្នាំញៀនប្រភេទយ៉ាម៉ាសរុបចំនួន ៣៨០.០០០ គ្រាប់ ទើបកំលាំងបានឃាត់ខ្លួនដើម្បីនាំយកទៅសាកសួរបន្ត ។

ក្រោយពីទទួលបានចម្លើយសារភាពរួចមកសមត្ថកិច្ចថៃបានទាក់ទងទៅតាមស្ថានីយ៍ ដើម្បីចាប់ខ្លួនមិត្តប្រុសរបស់លោកគ្រូពេទ្យម្នាក់មកទៀត ដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកកដោយឃាត់ខ្លួននៅក្នុងខេត្ត ឡាំប៉ាងស្រុកង៉ាវ ដោយផែនការរបស់ពួកគេគឺចែកចាយថ្នាំញៀនលើកនេះចេញពីខេត្តឈៀងរ៉ាយ ឆ្ពោះទៅកាន់ ខេត្តព្រែខេត្តត្រាត និងខេត្តរ៉ាំងស៊ីត ហើយមានមុខព្រួញចំនួន២គឺ ដោយមុខសញ្ញាទី១ជារូបអ្នកគ្រូផ្ទាល់តែម្តងដែលបានធ្វើដំណើរមកសម្រាកនៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងខេត្តឈៀងរ៉ាយជាមួយនឹងមិត្តប្រុសរបស់នាង ហើយដឹកថ្នាំញៀនចំនួន ៣៨០.០០០ គ្រាប់ ។ ឯមុខសញ្ញាទី២ គឺជាមនុស្សប្រុសដោយគេបានប្រើប្រាស់រថយន្តម៉ាកនីសាន់ ណាវ៉ារ៉ា គឺនៅក្នុងរថយន្តនោះមានថ្នាំញៀន ប្រភេទយ៉ាម៉ាសរុបចំនួន ៤២០.០០០ គ្រាប់ បើសរុបទាំងពីរមុខព្រួញនេះ មានថ្នាំចំនួន ៨០០.០០០ គ្រាប់ ។

បច្ចុប្បន្នតម្រួតថៃកំពុងបោះដៃទំនាក់ទំនងទៅគ្រប់ស្ថានីយ៍ ដើម្បីឃ្លាំមើលរថយន្តប្រភេទខាងលើក្នុងការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ដោយឡែកអ្នកគ្រូពេទ្យត្រូវបានកំលាំងជំនាញបញ្ជូនទៅកាន់តុលាការហើយ ៕

adverise with khmeread